Connect with us

KPT+

មាន​កូនស្រី កង្វល់ខ្លាចចាញ់បោក​ព្រាននារី ជាទុក្ខធំ​នៃឳពុកម្តាយបច្ចុប្បន្ន

បានផុស

នៅ

ហានិភ័យនៃការរំលោភសេពសន្ថវៈ ជាការគិត​វែងអន្លាយ​របស់ម៉ែឪគ្រប់រូប។ ពីមុន ហេតុផលពី​ការបារម្ភនេះ ​បានធ្វើឱ្យ​ពួកគាត់បង្ខាំង​មិនឱ្យកូនស្រី​ទៅរៀនឆ្ងាយពីផ្ទះឡើយ។

ឥឡូវនេះ​កត្តាសេដ្ឋកិច្ច​បានធ្វើឱ្យ​​ក្មេងជំទង់ត្រូវបានគ្រួសារ​អនុញ្ញាត្តិឲ្យចេញឆ្ងាយ ទំាង​ដឹងថា​គ្រោះថ្នាក់នៅតែបន្តមាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ទោះបីជា​ការរំលោភសេពសន្ថវៈមិនមែនជាកំហុសរបស់ជនរងគ្រោះក៏​ហានិភ័យមាន​យ៉ាង​ខ្លាំងក្នុងការ​ដែល​មិនគិតបង្ការពីបញ្ហានេះ​ឱ្យ​បានទាន់ពេលវេលា។

ការសិក្សាមួយបានបង្ហាញថា ប្រហែលជាពាក់កណ្តាលនៃការបំពានផ្លូវភេទទាំងអស់នាំមុខ​ដោយ​គ្រឿងស្រវឹងដែល​ត្រូវបានប្រើដោយជនល្មើស ឬដោយជនរងគ្រោះខ្លួនឯង។

ការ​និយាយ​ដាស់តឿន​ប្រាប់កូនជំទង់អំពីរបៀបដែលស្លៀកពាក់ទាក់ទងនិងសុវត្ថិភាព​និងការ​បង្ហោះ​រូបភាព​អ្វីមួយអំពីខ្លួនយើងទៅលើបណ្តាញសង្គម ដោយ​សួរបញ្ច្រាសឱ្យពួកគេមិនខឹងយើង ​ប៉ុន្តែ​ចេះថ្លឹងថ្លែងឧទាហរណ៍ថា តើ​ឈុតនោះ​ស្អាត​ឬ ធ្វើឱ្យ​យើង​រងគ្រោះទៅវិញ?

ប្រសិនបើយើង​សង្ស័យថា កូនជំទង់កំពុង​សាកល្បង​គ្រឿងញៀនឬគ្រឿងស្រវឹងហើយ​គេចមិនលើកទូរសព្ទ​ដើរលេង​លើសម៉ោង ចូរកុំឡូឡា ​ហើយ​សង្កត់ចិត្ត​ប្រាប់តាម​សម្រួលថា ​នាងអាចផ្ញើសារមកគ្រប់ពេលប្រាប់ពីទីកន្លែង​សម្រាប់យើង​មកដឹកទៅផ្ទះវិញ ហើយ​សន្យាថាមិនខឹងនាង​ទេ​។ សម្រាប់ស្ថានភាពបែបនេះ​បើអ្នកឆេវឆាវអង្ករនិងក្លាយជាបាយ ព្រោះពេលនាង​មានអារម្មណ៍មិនស្រួលឬរងការ​គំរាមកំហែងនាង​អាចនឹង​មិនត្រឡប់មកផ្ទះ​តែម្តង។

ការរំលោភសេពសន្ថវៈនៅតែបន្តកើតមាន​ក្នុងរូបភាពច្រើនឡើងៗ ទោះបីជា ច្បាប់​តឹងរឹង​យ៉ាងណាក្តី។ នៅក្នុងប្រទេសកម្ពុជា ការរំលោភឬអំពើហិង្សាគ្រប់ប្រភេទ​គឺ​ជាបទឧក្រិដ្ឋដែលជាទោសធ្ងន់បំផុត​ក្នុងក្រមព្រហ្មទណ្ឌ ប៉ុន្តែ​តើមាន​អ្នកណាខ្វល់ បើ​ករណី​រំលោភកូន​ស្រី ​ក្មួយ និងកុមារជំទង់កើតឡើងសឹងថា​រៀងរាល់ខែទៅហើយ?

រាល់ក្មេងជំទង់ដែលរងការរំលោភសេពសន្ថវៈឬសូម្បី​ការបៀតបៀនកេរ៍ខ្មាស​ដោយវិធីណាមួយ​ក្តី ពីអ្នកណាម្នាក់ក៏ដោយ នាង​នឹង​ជួបប្រទះ​នូវ​អារម្មណ៍ថា​គ្មាន​សុវត្ថិភាពពេញមួយជីវិត​។ ដោយសារ​ភាគច្រើន ជនរងគ្រោះច្រើនតែត្រូវធ្វើបាប​ដោយអ្នកដែលនាងទុកចិត្ត ជាឪពុក បងប្រុស ​មិត្ត គ្រូ​ ឬសង្សារ។ ហេតុដូច្នេះស្រមោលខ្មៅនេះ នឹងគ្របដណ្តប់សែនជ្រៅ ព្រមទំាង​ចូលទៅផ្លាស់ប្តូរជីវិតនាងឱ្យវេទនាដោយបញ្ហាស្ត្រេស រោគនៃ​ការប៉ះទង្គិចផ្លូវចិត្ត​ធ្ងន់ធ្ងរ រោគគេងមិនលក់ និងការធ្លាក់ទឹកចិត្ត។ ខ្លះទៅ​ជា​មានសភាព​ចង់បាន​ដៃគូរួមភេទច្រើននិង​ហានិភ័យខ្ពស់នៃការធ្វើអត្តឃាត។

Asian mother comforting crying teenage daughter in miserable, stressed, depressed, sad state of mind. 40s Mom is hugging this adolescent teenager shoulders at indoors room.

ពេលនា​ងពេញវ័យ​ដែលយើងអាចសង្ស័យថាកំពុងមាន​ដៃគូ​លួចលាក់ ចូរ​រំងាប់ចិត្ត​ហើយ​បង្រៀនពី​វិធីដែលនាំឱ្យ​ការណាត់ជួបមួយ​ដែល​មានសុវត្ថិភាព។

បុរសខ្លះគិតថា ប្រសិនបើស្រីណាម្នាក់ព្រមចេញទៅ​អាហារពេលល្ងាចជាមួយពួកគេ គឺមានន័យ​ថា​គេ​មានសិទ្ធិទទួលទំនាក់ទំនង​ផ្លូវភេទជាថ្នូរ។

ការនិយាយអំពី​តម្លៃនៃសីលធម៌មនុស្សម្នាក់ៗ ល្អជាងនិយាយអំពីព្រហ្មចារិយ៍។

ព្រាននារី មិនខ្វះវិធីនឹងធ្វើឱ្យនាងទុកចិត្ត​ឡើយ៕

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ សំណួរ​បួន​ដែលកូនជំទង់ៗចង់ដឹង​ណាស់ តែមិនហ៊ានសួរ​!

ចុចអាន៖ ១០ ចំណុចអស្ចារ្យនៃរាងកាយមនុស្សស្រីដែលបុរសៗមិនដែលដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៤៦ នាទីutes មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ១ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម