ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារ UN ជំរុញឱ្យស៊ើបអង្កេតជាបន្ទាន់ មិនលំអៀង និងហ្មត់ចត់ លើការវាយប្រហារចំសាលាក្មេងស្រីនៅអ៊ីរ៉ង់
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារបានជំរុញឱ្យមានការស៊ើបអង្កេតលើការប្រើប្រាស់កងកម្លាំងនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតមួយ ចំសាលារៀនក្មេងស្រីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។ នេះបើយោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ។

លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវថា ៖«ឧត្តមស្នងការ លោក Volker Turk អំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ មិនលំអៀង និងហ្មត់ចត់លើការវាយប្រហារនេះ។ រឿងត្រូវតែដឹងគឺនៅលើកងកម្លាំងដែលអនុវត្តការវាយប្រហារនេះ យកមកស៊ើបអង្កេត»។
លោកស្រី Shamdasani បន្តថា៖ «រឿងនេះពិតជាគួរឱ្យរន្ធត់ណាស់។ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គម គឺមានខ្លឹមសារនៃការបំផ្លិចបំផ្លាញ ភាពអស់សង្ឃឹម គ្មានន័យ និងភាពឃោរឃៅនៃជម្លោះនេះ»។
ចំណែកលោក Turk ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងត្រឡប់ទៅតុចរចាវិញ។
គួរបញ្ជាក់ថា សាលារៀននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ត្រូវបានវាយប្រហារនៅថ្ងៃសៅរ៍ ជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និយាយកាលពីថ្ងៃចន្ទថា៖ «កងកម្លាំងសហរដ្ឋអាមេរិកនឹងមិនវាយប្រហារសាលារៀនដោយចេតនាទេ»។
រីឯអ៊ីស្រាអែលឆ្លើយតបថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Ali Bahreini ធ្លាប់បានលើកឡើងពីបញ្ហានេះជាមួយ លោក Turk ក្នុងលិខិតមួយចុះថ្ងៃទី០១ ខែមីនា ដោយហៅការវាយប្រហារនេះថាមិនសមហេតុផលនិងជាឧក្រិដ្ឋកម្ម។
ការលើកឡើងនាពេលនោះរបស់ លោក Bahreini ការវាយប្រហារនេះសម្លាប់សិស្សចំនួន ១៥០ នាក់ ប៉ុន្តែជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់់ជាង១៦០នាក់ ហើយពិធីហែរសពទៅបញ្ចុះវិញបង្ហាញពីភាពរន្ធត់ និងសោកសង្រេងខ្លាំងណាស់៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


