១០ ចំណុចអស្ចារ្យនៃរាងកាយមនុស្សស្រីដែលបុរសៗមិនដែលដឹង – Kampuchea Thmey Daily

Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

១០ ចំណុចអស្ចារ្យនៃរាងកាយមនុស្សស្រីដែលបុរសៗមិនដែលដឹង

Published

on

លក្ខណៈពិសេសនិងគួរឱ្យចាប់អារម្មណ៍បំផុតនៃរាងកាយរបស់ស្ត្រីគឺការបង្កើតកូន។ ជាការពិតដែលថាស្ត្រីអាចពពោះមនុស្សម្នាក់ទៀតនៅក្នុងផ្ទៃពួកគេ។នេះមិនមែនជារឿងតែមួយដែលធ្វើឱ្យពួកគេអស្ចារ្យនោះទេនៅមានរឿងជាច្រើនទៀតដែលស្ថិតលើរាងកាយពួកគេដែលបុរសគួរដឹង។ប្រសិនបើយើងក្រឡេកមើលសារពាង្គកាយរបស់ស្ត្រីឱ្យបានដិតដល់យើងនិងរកឃើញនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដែលស្ត្រីខ្លួនឯងមិនទាំងដឹងផង។

១. ស្ត្រីបែងចែកពណ៌បានល្អជាងបុរស

ស្រ្តីអាចមើលឃើញស្រមោលច្រើនយ៉ាងច្រើនជាងបុរសព្រោះពណ៌ត្រូវបានភ្ជាប់ជាមួយ X-chromosome នៃភេទស្រី្ត។ ចំណែកបុរសមាន X-chromosome តែមួយរីឯស្ត្រីគឺមាន ២ ។

២ មានទំហំដើមទ្រូងមិនស្មើគ្នា

គ្មានស្ត្រីណាមានដើមទ្រូងទាំងសង្ខាងស្មើគ្នានោះទេ។ ភាពខុសគ្នានៃទំហំរបស់វាយើងអាចអាចមើលមិនឃើញឬគួរឱ្យកត់សម្គាល់ឡើយ។ វាអាចជាភាពខុសគ្នានៃបរិមាណជាលិកាសុដន់នៃទំហំឬទ្រង់ទ្រាយរបស់សុដន់នីមួយៗ។ ទោះយ៉ាងណាក៏ដោយគ្មានអ្វីដែលត្រូវព្រួយបារម្ភ នោះទេព្រោះវាជារឿងធម្មតាសម្រាប់មនុស្សស្រីគ្រប់គ្នា។

៣. រាងកាយរបស់ស្រ្តីផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងអំឡុងពេលសម្រាលកូន

ការផ្ដល់កំណើតឱ្យកូនពិតជាការងារលំបាកណាស់ គ្មានស្ត្រីណាម្នាក់អាចបញ្ជាក់ពីរឿងនេះបានទេ។ ក្រៅពីជួបប្រទះនូវការឈឺចាប់ដ៏គួរឱ្យភ័យខ្លាចរាងកាយរបស់ស្ត្រីតែងតែឆ្លងកាត់ការផ្លាស់ប្ដូរផ្សេងៗគ្នាជាច្រើន។នោះគឺការដកដង្ហើមរបស់មាត់ស្បូន។ក្នុងអំឡុងពេលផ្លាស់ប្ដូរមាត់ស្បូនពីច្រកចូលទៅច្រកចេញវានិងបើកចំហយ៉ាងពេញលេញសម្រាប់ទារក។ ដើម្បីត្រៀមខ្លួនចាកចេញពីផ្ទៃរបស់ម្ដាយ។ វាចាំបាច់ត្រូវពន្លាដល់ ១០ សង់ទីម៉ែត្រ។ប៉ុន្តែ ១០ សង់ទីម៉ែត្រនេះគ្រាន់តែតំណាងអោយចំណុចរុញច្រានប៉ុណ្ណោះ។

៤. ស្ត្រីអាចដោះស្រាយការឈឺចាប់បានប្រសើរ

ស្ត្រីពិតជាឈឺចាប់ជាងបុរស នេះគឺជាការពិតដែលយើងត្រូវទទួលស្គាល់។ ប៉ុន្តែមិនមែនស្ត្រីមានរាងកាយខ្លាំងនោះទេវាអាស្រ័យលើរបៀបដែលខួរក្បាលរបស់ពួកគេដំណើរការ។ ការសិក្សាខ្លះបង្ហាញថាស្ត្រីនិងបុរសចងចាំការឈឺចាប់ពីអតីតកាលខុសគ្នា។ ខណៈពេលដែលបុរសមានភាពតានតឹងនិងថយចុះនៅពេលពួកគេគិតពីការឈឺចាប់ដែលពួកគេធ្លាប់មាន។ចំណែកស្ត្រីមានទំនោរភ្លេចអំពីវាលឿនជាងមុន។ ហើយជាទូទៅកម្រិតនៃការឈឺចាប់ចំពោះស្ត្រីគឺខ្លាំងជាងបុរស ៩ ដង។

៥- មនុស្សស្រីពិតជាពូកែចាំបានច្រើនពាក្យ

នៅពេលនិយាយដល់ខ្លួនឯងគ្មាននរណាម្នាក់អាចប្រៀបធៀបទៅនឹងស្ត្រីបានទេ។ ស្ត្រីមានផ្នែកមួយនៃសាច់ឈាមធំជាងនៃតំបន់ខួរក្បាលដែលត្រូវបានគេគិតថាមានឥទ្ធិពលលើជំនាញភាសា។ស្ត្រីក៏មានកម្រិតខ្ពស់នៃ FOXP2 ដែលត្រូវបានគេស្គាល់ថាជា “ប្រូតេអ៊ីនភាសា” ។ បរិមាណប្រូតេអ៊ីនដ៏អស្ចារ្យនេះជួយឱ្យស្ត្រីនិយាយជាមធ្យមប្រហែល ២០ ០០០ ពាក្យក្នុងមួយថ្ងៃដែល ១៣០០០ ពាក្យច្រើនជាងបុរសមធ្យមនិយាយ។

៦- ស្ត្រីមានការស៊ូទ្រាំពលកម្មសាច់ដុំបានយូរ

ការសិក្សាមួយចំនួនបានបង្ហាញថាស្ត្រីអាចធ្វើលំហាត់ប្រាណដែលទាក់ទងនឹងភាពរឹងមាំជាងបុរសប្រហែល ៧៥% ។ ហេតុផលសម្រាប់រឿងនេះត្រូវបានលាក់នៅក្នុងអ័រម៉ូនរបស់ពួកគេ វាត្រូវបានគេជឿជាក់ថាអ័រម៉ូន Strogen ចំពោះស្ត្រីធ្វើឱ្យសាច់ដុំរបស់ពួកគេមានភាពធន់ទ្រាំទៅនឹងការអស់កម្លាំងបាន។

៧. ស្បែកមនុស្សស្រីមានលក្ខណៈរលោង

ជាធម្មតាស្បែករបស់ស្ត្រីគឺស្ដើងជាងស្បែកបុរស ២៥ ភាគរយដែលធ្វើឱ្យវាងាយនឹងប៉ះនិងរំញោចផ្សេងៗទៀត។ ប៉ុន្តែលក្ខណៈពិសេសនេះក៏មានផ្នែកអវិជ្ជមានផងដែរ។ ស្បែករលោងស្ដើងនេះនិងធ្វើឱ្យស្ត្រីងាយនឹងវិវត្តទៅជាស្នាមជ្រីវជ្រួញនៅពេលពួកគេបាត់បង់ Collagen ពីភាពចាស់។

៨. អារម្មណ៍ប្រែប្រួលទៅតាមអ័រម៉ូន

ស្ត្រីភាគច្រើនដឹងទាំងអស់អំពីរោគសញ្ញានៃ PMS ។ ទោះជាយ៉ាងណាក៏ដោយមិនមែនស្ត្រីគ្រប់រូបសុទ្ធតែកត់សម្គាល់ថារាងកាយរបស់នាងត្រូវបានប៉ះពាល់ដោយវដ្ដរដូវរបស់នាងរាល់ថ្ងៃនៃខែនោះទេ។ នៅពេលកម្រិតអ័រម៉ូនកំពុងផ្លាស់ប្ដូរឥតឈប់ឈរនៅក្នុងខួរក្បាលនិងរាងកាយរបស់នាងពួកគេក៏ផ្លាស់ប្ដូរទស្សនដូចគ្នា។ ឧទាហរណ៍ស្ត្រីច្រើនតែមានអារម្មណ៍ថាសៅហ្មងប្រហែល ១០ ថ្ងៃបន្ទាប់ពីការចាប់ផ្ដើមនៃការមករដូវនិងមុនពេលបញ្ចេញអូវុល។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះពួកគេព្យាយាមស្លៀកពាក់សិចស៊ីដើម្បីមើលទៅទាក់ទាញដៃគូដែលមានសក្ដានុពល។ មួយសប្ដាហ៍ក្រោយមកនៅពេលដែលមានការកើនឡើងនូវកម្រិត progesterone របស់ពួកគេនាងនិងត្រលប់មកធម្មតាវិញមិនខានទេ។

៩. ស្ត្រីឆ្លងកាត់វ័យជំទង់ពីរដង

ដំណាក់កាលទី ២ នៃវ័យជំទង់ចំពោះស្ត្រីឬការកើតឡើងនៃ perimenopause ឡើងទៅនៅអាយុ ៤០ ឆ្នាំ។ ជាធម្មតាវាត្រូវបានសម្គាល់ដោយរយៈពេលមិនទៀងទាត់នៃការមករដូវដែលបណ្ដាលមកពីការផ្លាស់ប្ដូរកម្រិតអ័រម៉ូនរបស់ពួកគេ។ អ័រម៉ូនរបស់ស្ត្រីក្នុងកំឡុងពេលនេះគឺផ្លាស់ប្ដូរខ្លាំងរហូតដល់នាងអាចមានអារម្មណ៍ថានាងដូចក្មេងជំទង់ម្ដងទៀត។

១០.ស្ត្រីមានជំនាញអាចទាយដឹងចិត្តមនុស្ស

ចាប់ពីពេលដែលពួកគេចាប់កំណើតមកស្ត្រីមានសមត្ថភាពមើលមុខមនុស្សដោយការមើលទៅតាមអារម្មណ៍របស់ពួកគេបានយ៉ាងល្អឥតខ្ចោះ។ នេះជួយពួកគេឱ្យយល់ចិត្តអ្នកដទៃនិងប្រាស្រ័យទាក់ទងជាមួយពួកគេកាន់តែប្រសើរ។ ក្រៅពីនេះការសិក្សាមួយចំនួនបង្ហាញថាស្ត្រីមានការចងចាំល្អឥតខ្ចោះនៃលក្ខណៈពិសេសនៃផ្ទៃមុខ ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ហេតុផល ៥ យ៉ាងដែល​អ្នកគួរបរិច្ចាគឈាម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services