ព័ត៌មានជាតិ
គណៈកម្មការវត្តសារាវ័ន្តតេជោ សុំមហាជន ពុទ្ធបរិស័ទកុំយល់ច្រឡំទៀត
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ១៩នៅវត្តសារាវ័ន្តតេជោ ដែលមានទីតាំងនៅផ្លូវលេខ១៩ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានចំនួន៣២អង្គ/នាក់។
គណៈកម្មការវត្តសារាវ័ន្តតេជោ កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ នេះ ក៏បានប្រគេនដំណឹង និងជូនដំណឹងដល់ព្រះករុណាគ្រប់ព្រះអង្គ ព្រមទាំងញាតិញោមពុទ្ធបរិស័ទនៅក្នុង និងក្រៅប្រទេស សូមកុំមានការយល់ច្រឡំ ឬមានព័ត៌មានដែលមិនច្បាស់លាស់ពីស្ថានភាពវត្តសារាវ័នតេជោ។

ក្នុងពេលបច្ចុប្បន្នដែលកំពុងតែមានការឆ្លងជំងឺកូវីដ-១៩ គណៈកម្មការវត្តបញ្ជាក់ថា ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី សរុបមានចំនួន ៣៥១អង្គ/នាក់ ដែលពិនិត្យសំណាកទាំងអស់ បានរកឃេីញអ្នកវិជ្ជមានចំនួន ៣២អង្គ/នាក់ក្នុងនោះ ព្រះសង្ឃមានចំនួន ១៧អង្គ សិស្ស-និស្សិតមានចំនួន ១១នាក់ យាយជីមានចំនួន ៤នាក់ អ្នកមានវិជ្ជមានទាំងអស់ បានយកទៅព្យាបាលអស់ហេីយ។ ចំណែកស្ថានភាពក្នុងវត្តវិញ មិនមានការឆ្លងបន្តទៀតទេនៅពេលនេះ។
វត្តសារាវ័ន្តតេជោ ជាវត្តចំណាស់មួយមានអាយុកាលជាង ៤០០ ឆ្នាំ បានផ្ទុះការរាលដាលកូវីដ ១៩ ពាក់ព័ន្ធដល់ព្រះសង្ឃ សិស្សនិស្សិតដែលគង់និងស្នាក់នៅ។ ក្រោយមានអ្នកឆ្លងបន្តបន្ទាប់ ក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកដល់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់។
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានអំពាវសូមអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ ជាពិសេសបានចេញចូលជាញឹកញាប់ សូមតាមដានសុខភាពនិងបើសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់៕
អត្ថបទ៖ រស្មី
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


