អាជីព
ចង់បានភាពស្មោះត្រង់ក្នុងចំណោមនិយោជិកទេ?
ជំរុញភាពស្មោះត្រង់របស់បុគ្គលិក ជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែងនៃអាជីវកម្ម។ វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយលើចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយបង្កើនផលិតភាព ប្រសិទ្ធភាពនិងផ្ដល់បរិយាកាសការងារ ដែលមានស្ថិរភាពសម្រាប់អ្នករាល់គ្នា។
នេះគឺជាជំហាន ៦ យ៉ាង ដើម្បីជួយលើកទឹកចិត្ត និងកសាងភាពស្មោះត្រង់ដល់បុគ្គលិក ៖
១. បង្កើនទំនុកចិត្តលើភាពជាអ្នកដឹកនាំ
ការស្ទង់មតិឆ្នាំ ២០០៣ នៃការគ្រប់គ្រងថ្នាក់កណ្ដាលបង្ហាញថា សមាសធាតុសំខាន់បំផុតមួយនៃភាពស្មោះត្រង់របស់បុគ្គលិក គឺទំនុកចិត្តលើភាពជាអ្នកដឹកនាំ។ អ្នកដឹកនាំត្រូវបណ្ដុះបណ្ដាលលើកទឹកចិត្ត ផ្ដល់យោបល់និងស្វែងរកមធ្យោបាយដើម្បីបង្កើនសក្ដានុពលផ្ទាល់ខ្លួន។
នៅពេលដែលនិយោជិកឃើញក្រុមគ្រប់គ្រងពូកែ ហើយក្រុមហ៊ុនធ្វើបានល្អ នោះហើយជាភាពទាក់ទាញចិត្តបុគ្គលិកឲ្យចង់ធ្វើការទ្វេរដង។
២. កែលំអវប្បធម៌ក្រុមហ៊ុន
វប្បធម៌ក្រុមហ៊ុនពិត ជាការរួមបញ្ចូលគ្នារវាងអន្តរកម្មផ្ទាល់ខ្លួន អ្នកគ្រប់គ្រង និងនិយោជិក។ ក្នុងនាមជាអ្នកគ្រប់គ្រង នេះជាទំនួលខុសត្រូវក្នុងការយកចិត្តទុកដាក់លើវប្បធម៌របស់ក្រុមហ៊ុន និងដោះស្រាយរាល់បញ្ហា ដែលកើតឡើងដោយគ្មានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទាល់ខ្លួន។
បើចាំបាច់សូមហៅបុគ្គលិកម្នាក់ៗ (ឯកជន) ហើយពន្យល់ពួកគេថា អាកប្បកិរិយាបែបនេះគឺមិនល្អ កុំឲ្យមានក្នុងក្រុមហ៊ុន។

៣. លើកកម្ពស់ការអប់រំនិងឧបករណ៍ប្រើប្រាស់
ជាទូទៅការខកចិត្តរបស់និយោជិកគឺទាក់ទងការបណ្ដុះបណ្ដាល ឬធនធានមិនមានគ្រប់គ្រាន់ដើម្បីបំពេញការងារ។ បើអ្នកដឹកនាំតែងតែបណ្ដេញនិយោជិកឱ្យស្ថិតក្នុងស្ថានភាពដែលពួកគេមិនស្រួល ហើយបែរជារំពឹងថា ពួកគេអាចសម្រេចគោលដៅជាមួយនឹងឧបករណ៍ខូច ឬហួសសម័យ នោះបញ្ហានឹងកើតឡើងឥតឈប់ឈរ។ ហើយបញ្ហាទាំងនោះ គឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ មិនមែនបុគ្គលិក។
ត្រូវមានដំណោះស្រាយដើម្បីកាត់បន្ថយការកកិត រវាងអ្នកដឹកនាំនិងនិយោជិក។ ផ្ដល់ឱ្យបុគ្គលិកនូវវិធីងាយស្រួលក្នុងការទំនាក់ទំនង និងឧបករណ៍មានភាពទាន់សម័យជាងមុន។
៤. រក្សាអព្យាក្រឹតភាព
ភាពយុត្តិធម៌គឺជាមុខងារនៃអព្យាក្រឹតភាព និងជាមិត្តដ៏ល្អបំផុតរបស់អ្នកគ្រប់គ្រង។ នៅពេលដែលនិយោជិកមកជួបអ្នកដឹកនាំដោយបញ្ហាឬកង្វល់ ការឆ្លើយតបភ្លាមៗរបស់អ្នកដឹកនាំអាចចូលរួមក្នុងបុព្វហេតុរបស់ពួកគេ ឬបញ្ឈប់ការព្រួយបារម្ភរបស់ពួកគេដោយគ្មានការគិតជាលើកទីពីរ។
៥. ផ្ដល់រង្វាន់សមស្រប

រង្វាន់អាចជាអ្នកសាងសង់ភាពស្មោះត្រង់ដ៏មានឥទ្ធិពល ប៉ុន្តែត្រូវតែសមស្របនឹងសកម្មភាពរបស់បុគ្គលិក។ ត្រូវប្រាកដថាផ្ដល់រង្វាន់ដល់និយោជិកដោយសេរី ( ទាំងការសរសើរឬការលេងសើច ) ប៉ុន្តែត្រូវធានាថា រង្វាន់នឹងត្រូវគ្នានឹងរឿងដែលបុគ្គលិកធ្វើស្មើៗគ្នា។
៦. រំពឹងថាទទួលបានការគោរពពីបុគ្គលិក
ការគោរពគឺជារឿងមួយដែលអ្នកគ្រប់គ្រងជាច្រើន ទាមទារពីនិយោជិករបស់ពួកគេ។ ចង់ឲ្យពួកគេគោរពយើងក្នុងនាមជាអ្នកដឹកនាំ យើងក៏ត្រូវតែផ្ដល់ការគោរពដល់ពួកគេវិញដូចគ្នា។ មិនមែនញញឹម ឬគោរពក្លែងក្លាយទៅកាន់បុគ្គលិក អាងតែខ្លួនឯងជាមេដឹកនាំ។
បើមេដឹកនាំគោរពបុគ្គលិក មេដឹកនាំមិនចាំបាច់រំពឹងឲ្យគេគោរពខ្លួនឡើយ ព្រោះការគោរពនិងពាំនាំភាពស្មោះត្រង់របស់បុគ្គលិក មកដោយឯកឯងមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ wheniwork
ចុចអាន៖ ក្លាយជាអ្នកដឹកនាំ ដែលមានគេដើរតាមច្រើនដោយសុទ្ធចិត្ត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន