នយោបាយ
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញសារទៅកាន់រដ្ឋាភិបាលឱ្យត្រៀមកងកម្លាំងប្រដាប់អាវុធត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីដែលថៃឈ្លានពានកម្ពុជា។ សម្ដេចថារដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចកម្ពុជាទេ។

តាមការបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោថ្លែងក្នុងនាមជាប្រធានបក្សកាន់អំណាចទៅកាន់រដ្ឋាភិបាលដោយបញ្ជាឱ្យរដ្ឋាភិបាលត្រៀមកម្លាំងប្រដាប់អាវុធដើម្បីឆ្លើយតបទៅថៃ និងត្រៀមជម្លៀសប្រជាជនចេញពីតំបន់ប្រឈមទៅកាន់ទីកន្លែងសុវត្ថិភាព ដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
សម្ដេចបញ្ជាក់ថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជម្រើសក្រៅធ្វើការងារទាំងអស់នេះទេ»។
ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយម ស្អប់ខ្ពើមពូជសាសន៍ ចំពោះជនជាតិថៃ ដោយថាមានតែក្រុមជ្រុលនិយម និងយោធាថៃមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជា។

ជាមួយគ្នានេះសម្ដេចតេជោក៏បញ្ជាឱ្យរដ្ឋាភិបាលត្រៀមទិញកសិផលខ្មែរដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សារជូនប្រជាជន បង្វែងអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលនៅថៃរកមន្ទីរពេទ្យក្នុងស្រុក ឬប្រទេសផ្សេងវិញ។ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រលប់ពីថៃមកកម្ពុជាវិញផងដែរ។
ស្ថានភាពព្រំដែនកម្ពុជាចាប់ផ្ដើមកើនកម្ដៅបន្ទាប់ពីទ័ពថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចាប់ពីថ្ងៃទី២៨ ខែឧសភា ជាការឆ្លើយតបកម្ពុជាបានបញ្ជូនអាវុធធុនធ្ងន់ និងកងទ័ពទៅត្រៀមនៅព្រំដែនថៃនៅថ្ងៃបន្ទាប់ផងដែរ។ ស្ថានភាពនេះកាន់តែកើនកម្ដៅថែមទៀតបន្ទាប់ពីរដ្ឋាភិបាលថៃបានបិទព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើងអគ្គិសនី និងអ៉ិនធើណិតពីកម្ពុជាបើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ថៃលើបញ្ហាព្រំដែន។ ជាការឆ្លើយតបកាលពីយប់ថ្ងៃទី១២ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និងក្រសួងរ៉ែ និងថាមពល បញ្ឈប់ការទិញអ៉ីនធើណិត និងអគ្គីសនីពីថៃឱ្យអស់ផងដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


