Connect with us

ព័ត៌មានជាតិ

ពុំទាន់មានពលករខ្មែរ សម្រុកចេញពីប្រទេសថៃ​មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទេ

បានផុស

នៅ

គិតត្រឹមរសៀលម៉ោង២ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនទាន់មានពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ សម្រុកមកកម្ពុជាវិញតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គិតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ការចេញចូល ឬការវិលត្រឡប់របស់ពលករខ្មែរ ពីប្រទេសថៃនៅមិនទាន់មានអ្វីគួរឲ្យគាត់សម្គាល់នោះទេ គឺពួកគាត់វិលត្រឡប់មកជាធម្មតាដូចសពមួយដង ពោលគឺ ការវិលត្រឡប់មកកម្ពុជា និងចេញទៅថៃវិញ គឺជារឿងធម្មតា មានមកជាបន្តបន្ទាប់ និងមានចេញទៅជាបន្តបន្ទាប់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឥឡូវមិនទាន់មានពលករខ្មែរ មកជាគំហុកនោះទេ គឺមានមកធម្មតា ធម្មតា ដូចសព្វមួយដង ដែលពួកគាត់ត្រូវមកប៉ុណ្ណោះ ។

បើតាមការជួបផ្ទាល់ ជាមួយពលករខ្មែរមួមចំនួនដែលត្រឡប់មកពីប្រទេសថៃវិញកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ពួកគាត់វិលត្រឡប់មកវិញដោយសារមានការភ័យខ្លាច និងមានការនឹករលឹកដល់ផ្ទះ ទើបពួកគាត់នាំគ្នាត្រឡប់មកស្រុកកំណើតវិញ ដែលមានមូលដ្ឋាននៅក្នុងឃុំបុស្សស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។ ពួកគាត់ក៏បានបញ្ជាក់ផងដែរថា អ្វីដែលពួកគាត់មកនេះ ឃើញមានអ្នកមកជាបន្តបន្ទាប់ដែរ តែមិនមានមកជាទ្រង់ទ្រាយគគ្រឹកគគ្រេងនោះទេ៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម