ជីវិតកម្សាន្ដ
រឿងជាតិ ជារឿងទាំងអស់គ្នា! រាជិនីក្រមា អំពាវនាវឱ្យរក្សាចិត្តត្រជាក់ និងជឿជាក់លើរាជរដ្ឋាភិបាល
តារាសម្តែងមានងារជារាជិនីក្រមា កញ្ញា មាន សូនីតា បានចេញមុខអំពាវនាវដោយទទួចប្រជាជនខ្មែរគ្រប់រូប បន្តរក្សាចិត្តឱ្យត្រជាក់ និងទុកចិត្តជឿជាក់លើថ្នាក់ដឹកនាំ ដែលជាប្រមុខរាជរដ្ឋាភិបាលរបស់កម្ពុជា។

តារាស្រីរូបស្រស់កញ្ញា មាន សូនីតា បានឱ្យដឹងថា នាងពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ ពេលមានរឿងទើបដឹងថាខ្មែរក្រោកហើយ ប្រទេសយើងខ្លាំង ព្រោះប្រជាជនយើងខ្លាំង។ នាងបន្តថា នាងសូមជូនពរបងប្អូនពលករខ្មែរដែលត្រលប់មកកម្ពុជាវិញ គឺធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព មិនតែប៉ុណ្ណោះ គ្រប់យ៉ាងរាជរដ្ឋាភិបាលយើងលោកយកចិត្តទុកដាក់ និងបានរៀបចំជូនបងប្អូនរួចជាស្រេច ទាំងមធ្យោបាយធ្វើដំណើរ និងឱកាសការងារ។
មាន សូនីតា បានបញ្ជាក់ថា”ខ្ញុំសូមអំពាវនាវឱ្យបងប្អូនខ្មែរទាំងអស់រក្សាចិត្តឱ្យត្រជាក់ និងទុកចិត្តនិងជឿជាក់លើថ្នាក់ដឹកនាំដែលជាប្រមុខរាជរដ្ឋាភិបាលរបស់យើង មិនតែប៉ុណ្ណោះគឺយើងរួមគ្នាបន្តសហការគ្នា សាមគ្គីគ្នាក្នុងការគាំទ្រទៅដល់បងៗទាហានជួរមុខបន្តទៀត មិនថាជាថវិកាក្ដី ឬសម្ភារៈប្រើប្រាស់ចាំបាច់ក្ដី”។
តារាសម្តែងស្រីរូបនេះនិយាយទៀតថា ទោះជាយ៉ាងណា ខ្លួនសូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទាហានជួរមុខដែលលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការថែរក្សាឱ្យបាននូវបូរណភាពទឹកដី និងប្រាសាទគ្រប់ប្រាង្គណ៍នៃព្រះរាជាណាចក្រកម្ពុជា។
កញ្ញា មាន សូនីតា បន្ថែមថា “ចំណែករឿងតួថៃដែលមិនល្បីតែតោងចង់បានល្បីតាមរយៈស្ថានការណ៍ជារឿងដែលគ្មានប្រយោជន៍បំផុត ព្រោះនេះជាការបញ្ឆេះកំហឹងជាតិសាសន៍ឱ្យកាន់តែខឹងស្អប់គ្នាកាន់តែខ្លាំង តែនេះយើងពិបាកហាមដែរ ព្រោះសារជាតិជាឈ្លើង គឺឈឺចាប់ពេលដែលគេបេះចេញពីសាច់លែង ឱ្យជញ្ជក់ឈាមហើយត្រូវគេញិចចោលទៀត អ្នកសិល្បៈជ្រុលនិយមបែបហ្នឹងមិនប្រាកដថាទទួលបានការសិក្សាពេញលេញទេយើងក៏មិនគួរឈឺក្បាលហាលថ្ងៃនឹងមនុស្សធន់ហ្នឹងពេកដែរ”៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


