កូវីដ-១៩
អត្រាឆ្លងជំងឺកូវីដនៅស្រុកស្រែអំបិល ថយចុះច្រើន ក្រោយវិធានការទប់ស្កាត់
ស្ថានភាពនៃការរកឃើញករណីថ្មីឆ្លងកូវីដនៅក្នុងឃុំចំនួន៣ បានថយចុះច្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានវិធានការទប់ស្កាត់បានទាន់ពេលវេលាជាង១០ថ្ងៃមកនេះ។ តាមការបញ្ជាក់របស់លោកអភិបាលរង និងមន្ត្រីសុខាភិបាលស្រុកស្រែអំបិល។
ប្រាប់កម្ពុជាថ្មីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល និងលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុក លើកឡើងស្រដៀងគ្នាថា ២ថ្ងៃនេះ អ្នកជំងឺកូវីដទាំង៩៨នាក់ មានអាការៈសុខភាពមិនធ្ងន់ធ្ងរអ្វីទេ ដោយអាចគ្រប់គ្រងពិនិត្យព្យាបាលបានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ។ លោកវេជ្ជបណ្ឌិត ហូ សុខហួន និយាយទៀតថា មិនយូរនោះទេ ក្នុងចំណោមអ្នកជំងឺខាងលើអាចថាស្អែកអ្នកជំងឺកូវីដចំនួន១៣នឹងប្រកាសជាសះស្បើយ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ក៏ប៉ុន្តែតែទាមទារឱ្យអនុវត្តវិធានការសុខាភិបាលបន្ថែម។



ទីតាំងព្យាបាលអ្នកកូវីដនៅស្រុកស្រែអំបិល មានចំនួន២កន្លែង គឺទី១នៅមន្ទីរពេទ្យបង្អែកស្រុក និងទីនៅមណ្ឌលព្យាបាលវិទ្យាល័យចំនួន២អគារ។ ចំណែកលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល គូសបញ្ជាក់ដែរថា ទោះបីជាស្ថានភាពនៃការរកឃើញអ្នកឆ្លងថយចុះ២ថ្ងៃក៏ដោយ ប៉ុន្តែអាជ្ញាធរនៅតែបង្កើនណែនាំទប់ស្កាត់អំពីវិធីបង្ការខ្លួន ដើមជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះបន្តទៀត។ កន្លងទៅ រដ្ឋបាលស្រុក សហការជាមួយក្រុមមន្ត្រីជំនាញ ក៏បានយកនូវគ្រឿងឧបរិភោគមួយចំនួនចែកជូនពលរដ្ឋធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ


ក្នុងកិច្ចប្រជុំកែសម្រួលតំបន់ប្រឈមឆ្លងរីករាលដាលជំងឺកូវីដ១៩នៅស្រុកស្រែអំបិល ត្រូវបានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅតែបន្តបិទរាំងខ្ទប់មិនឱ្យចរាចរណ៍ចេញចូលក្នុងភូមិចំនួន៣នៅស្រុកស្រែអំបិល ទោះបីជាអត្រារកឃើញអ្នកឆ្លងជំងឺកូវីដថយចុះក៏ដោយ។

ដំណើរបិទចរាចរណ៍នេះដែរ ធ្វើឡើងរយៈពេល១៤ថ្ងៃចាប់ថ្ងៃទី១ ខែមិថុនាតទៅ ហើយគឺបិទតែចំណុចតូចៗដែលប្រឈមប៉ុណ្ណោះពុំមែនបិទទាំងមូលឡើយ ស្របពេលអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ល្អប្រសើរ។ ដោយឡែកភូមិ ភូមិសារាយ ភូមិត្រពាំង ភូមិជ្រោយស្វាយ នៅតែរឹតបន្តឹងការពិនិត្យធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល។ រាល់ការបើកឱ្យចេញចូលភូមិដូចធម្មតាលុះ លោក ទូ សាវុធ អះអាងទៀតថា លុះត្រាអ្នកជំងឺជាសះស្បើយ និងលែងរកឃើញអ្នកឆ្លងថ្មី ទើបជូនដំណឹងតាមក្រោយ៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ ខេត្តប៉ៃលិនត្រៀមទីតាំងបូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ-១៩រួចរាល់ហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់



