ព័ត៌មានជាតិ
ស្តាប់ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋ រៀបរាប់ពីសកម្មភាពអ្នកលក់ដូរនិងភ្ញៀវចេញចូល ក្រោយពីបើកឲ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ
ភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកឲ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣មិថុនានេះថា ផ្សារទួលទំពូង នៅពេលនេះការបើកលក់ដូរ បានប្រមាណពី៨៥ទៅ៩០% និងអតិថិជន ចូលទិញដូរប្រហែល៦០ ទៅ៧៩%ប៉ុណ្ណោះ។

គណៈកម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាស៊ីនវាស់កំដៅ និងម៉ាស៊ីន បាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហើយអាជីវករក៏ដូចជាអតិថិជន ចេញចូលផ្សារចូលរួមគោរពតាមវិធានការសុខាភិបាលប្រមាណមួយរយភាគរយ។

ប្រធានផ្សារបន្លែច្បារអំពៅ លោកសាន់ ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅផ្សារច្បារអំពៅ បានបញ្ជាក់ថា ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករមកលក់៨០ភាគរយ ហើយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត លក់នៅក្រៅផ្សារ។

លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនឲ្យលក់នៅតាមផ្លូវសាធារណៈនិង ផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០%។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណៈកម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានី សហការគ្នាធ្វើអោយមានសណ្ដាប់ធ្នាប់ល្អ និងអ្នកលក់ដូរមិនមានការចង្អៀត អាចលក់ដូរបានដោយស្រួល និងអាចជិះ ម៉ូតូចូលបាន។ ចំណែកការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀបចំឲ្យរបៀបរៀបរយអោយពួកគាត់លក់ ដូរតាមរបៀបគម្លាតសុខាភិបាលផងដែរ។

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះអាជីវករចូលលក់ដូរ ប្រមាណ៧៥%គ្រប់មុខរបរទាំងអស់ ដោយអតិថិជនចូលផ្សារមានប្រហែល៣០០ទៅ៤០០នាក់ ដោយបើកច្រកចំនួន៨ច្រក ទ្វារ ដោយសារយើងរឹតបន្តឹង ក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាល នៅតាមមាត់ច្រក មានម៉ាស៊ីន វាស់កដៅ និងម៉ាស៊ីនបាញ់អាកុលស្វ័យប្រវត្តិ។ ដាក់កម្លាំងអោយអ្នកចូលផ្សារត្រូវ ស្គេន ជាប្រចាំ។ សម្រាប់សន្តិសុខនៅខាងក្នុងផ្សារស្រែក តាមមីក្រូ អោយអ្នកលក់ដូរ និងអ្នកទិញ ត្រូវរក្សាគម្លាតជាប្រចាំ និងមានមីក្រូ៦គ្រឿងទៀតចាក់ជាប្រចាំ ទាំងព្រឹកទាំងល្ងាច នូវវិធានការ របស់សម្តេច បីកុំបីការពារ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្វារចេញចូលទាំង៨ដែលយើងបានបើក គឺរៀងរាល់ពីរម៉ោងម្តង ហើយពេលល្ងាចដែលអាជីវករចាកចេញ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។

លោកស្រីប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា សម្រាប់ផ្សារថ្មី ថ្ងៃនេះអាជីវករបានបើកតូបលក់៤៥% យើងបាញ់អាល់កុលដល់ប្រជាពលរដ្ឋដែលផ្សារ២៥លីត្រ បើកច្រកចេញចូល ស្គេន QR Code ១២ ច្រកប្រើប្រាស់ម៉ាស៊ីនវាស់កំដៅ ចំនួន២៤។ អាជីវករលក់ដូរក្នុងផ្សារ ១០០% ហើយអ្នកចូលផ្សារ ពាក់ម៉ាស់១០០% យើងបានដាក់ម៉ាស់សម្រាប់ចែកជូន មិនមានអ្នកមកសុំ មួយនាក់ទេ ទោះបីដាក់ទុកឲ្យប្រើនៅតាមច្រកចូលផ្សារក៏ដោយ អតិថិជនមានការកើនឡើង ពីមុនមានមួយពាន់ជាង ឥឡូវ២ពាន់នាក់ជាង បងប្អូនមានការសប្បាយចិត្ត ដែលបើកផ្សារអោយគាត់លក់ដូរឡើងវិញ ពេលដែលពួកគាត់បានលក់ទៅមានការសម្រួលដល់ការដោះស្រាយជីវភាព ទោះបីយ៉ាងក៏នៅមានការព្រួយបារម្ភ ពីជំងឺកូវីដ-១៩ នូវឡើយ ក្នុងនោះគាត់មានការសម្អាត ដៃជាប់ជាមួយអាល់កុល និងទឹកដែលដាក់ឲ្យលាងនៅតាមច្រកនីមួយៗ។ មិនតែប៉ុណ្ណោះពួកគាត់បានដួសទឹកនោះយកទុកលាងដៃដល់តូបរបស់គាត់ទៀតផង។

លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឲ្យដឹងថា ផ្សារអូរឫស្សី មានការបើកលក់បានចំនួន២៥៧១ តូប ស្មើនឹង ៦៥ អគារ និងមានភ្ញៀវចេញចូលធម្មតា ជិតមួយពាន់នាក់ ស្ថានភាពលក់ដូរធម្មតា ផ្សារទាំងអស់មាន៦២១១តូប មកលក់បាន២៥៧១ តូប ស្មើ៤០%។

គួរបញ្ជាក់ថា បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


