Connect with us

សុខភាព

ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច

បានផុស

នៅ

ក្រៅពីដុសធ្មេញឲ្យបានត្រឹមត្រូវ នៅមានអាកប្បកិរិយាមួយចំនួនដែលមនុស្សគ្រប់គ្នា​មិនគួរធ្វើ បន្ទាប់ពីដុសធ្មេញរួច។ពេទ្យធ្មេញ Narawan cheowwit នៃ​មន្ទីរពេទ្យ Siriraj បាន​និយាយថា វាជាការសំខាន់ដើម្បី កំណត់ពីសារសំខាន់នៃសារធាតុ fluoride ដែលមនុស្សជាច្រើន​មិន​ដឹង។

fluoride គឺជាធាតុមួយក្នុងចំណោមធាតុសំខាន់ទាំង ៥ ក្នុងការការពារការពុកធ្មេញ ​រួមមានការសម្អាត​ធ្មេញ​ ដោយ​ដុសធ្មេញ​បាន​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមិនអើពើនឹងសារៈសំខាន់នៃ fluoride នៅក្នុងថ្នាំដុសធ្មេញ​ អាចបណ្តាល​ឲ្យ​ធ្មេញ​មិនត្រូវបានការពារ​ពេញលេញ​ពី​ការពុកធ្មេញ។ ទោះបីយើងដុសធ្មេញជាប្រចាំក៏ដោយ។

តើ fluoride ​គឺជាអ្វី?

fluoride គឺជាសារធាតុរ៉ែមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការការពារការពុកធ្មេញ។ fluoride ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់ទង​ផ្ទៃ​ធ្មេញ​ ដែល​អាច​ធ្វើ​បាន​ដោយ​ដុស​ធ្មេញ​របស់​អ្នក​ជាមួយថ្នាំដុស​ធ្មេញ​ដែល​មាន​សារជាតិ fluoride ។

ទម្លាប់ខុសដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញភ្លាមៗ

អ្វីដែលមនុស្សជាច្រើន ប្រហែលមិនបានដឹងនោះគឺថា​ បន្ទាប់ពីដុសធ្មេញរួច អ្នកគួរ​តែ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល​មួយ​សន្ទុះ​ ហើយកុំពិសារទឹក​បន្ទាប់ពីដុសធ្មេញយ៉ាងតិច ៣០ នាទី​ដើម្បីឲ្យ fluoride ស្ថិត​នៅ​ក្នុង​មាត់​បាន​យូរ។

ដូចគ្នានេះផងដែរ មុនពេលដុសធ្មេញ កុំជ្រលក់ថ្នាំដុសធ្មេញ​ជាមួយទឹក​មុនពេលដុសធ្មេញ ដើម្បី​ជួយ​បង្កើត​ពពុះ។ ទឹក​អាច​កាត់​បន្ថយ​បរិមាណ fluoride នៅ​ក្នុង​ថ្នាំ​ដុសធ្មេញ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​គុណភាព។

តើមានគ្រោះថ្នាក់នៃការប្រើប្រាស់ fluoride ទេ ? ការសិក្សាបានបង្ហាញថា ការប៉ះពាល់នឹង fluoride ក្នុងទម្រង់និងទំហំត្រឹមត្រូវក្នុងរយៈពេលយូរ គឺមិនបង្កអន្តរាយទេ​ ហើយមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើតឡើងនៃ​ជំងឺជាប្រព័ន្ធនិងជំងឺ​មហារីក​ប្រភេទ​ណា​មួយ​ឡើយ។

ចុងក្រោយការប្រើប្រាស់តែ fluoride តែមួយមុខមិនអាចការពារការពុកធ្មេញបានទេ។ ដូច្នេះ​យើងត្រូវសម្អាតធ្មេញ​ដោយដុសធ្មេញនិងខ្ពុរមាត់​តាមរបៀបត្រឹមត្រូវ។ ការកែទំលាប់នៃរបបអាហារកាត់បន្ថយអាហារផ្អែមឬស្អិត និងទៅជួបពេទ្យធ្មេញ ដើម្បីពិនិត្យធ្មេញឲ្យ​បានទៀងទាត់រៀងរាល់ ៦ ខែម្តង។ ចងចាំថា​អ្នក​មាន​ធ្មេញរឹងមាំ​នឹង​ត្រូវ​បាន ​ប្រើ​ដើម្បី​ទំពា​អាហារ​អស់​មួយ​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ

ចុចអាន៖ប្រយ័ត្នផង! អ្នកជំនាញថាច្រាសដុសធ្មេញអាចបង្កហានិភ័យចម្លងវីរុសកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២៤ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ៤៣ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៤៨ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម