ព័ត៌មានជាតិ
ក្តារមឈូសចំនួន១០០ បានដឹកទៅដល់ខេត្តរតនគិរីហើយ ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយ សារជំងឺកូវីដ
លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះថា ក្តារមឈូសចំនួន១០០ បានដឹកទៅដល់ខេត្តរតនគិរីហើយ ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តមួយនេះ។
លោកអភិបាលខេត្តរតនគិរី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «នេះមិនមែនជាការប្រមាថនោះឡើយ ប៉ុន្តែជាការគោរពចំពោះអ្នកស្លាប់ និងការត្រៀមទុកជាមុនលើស្ថានភាពនេះ ផ្អែកលើបទពិសោធន៍ដែលយើងទទួលបានកន្លងមកពីប្រទេសនានាទូទាំងសកល»។
ជាមួយគ្នានេះលោក ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ចប់ខ្ជួន ហើយខេត្តរតនគិរី នឹងដំណើរការឡើងវិញជាជំហានៗ នូវសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម មុខរបរដែលទ្រទ្រង់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលដែលស្ថានការគ្រប់គ្រងបាន៕ (ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


