Connect with us

ព័ត៌មានជាតិ

ក្នុងខែកញ្ញានេះ ក្រសួងនឹងបញ្ចូល ដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែកញ្ញា ឆ្នាំ២០២១។  

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងមុខងារសាធារណៈ នឹងធ្វើការដាក់បញ្ចូល ដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចំនួនទឹកប្រាក់ ៥០ ០០០ (ប្រាំម៉ឺន) រៀល​ របស់រាជរដ្ឋាភិបាល ទៅក្នុងតារាទូទាំងប្រាក់បៀវត្ស មន្ត្រីរាជការស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភ មន្ត្រីជាប់​កិច្ច​សន្យា។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ទៀតថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណី​ជាតិនេះ គឺត្រូវរៀបចំអនុវត្ត ក្នុងពេលជាមួយគ្នា នៃការបើកផ្ដល់បៀវត្សលើកទីពីរ ក្នុងខែកញ្ញា ឆ្នាំ២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម