ព័ត៌មានជាតិ
រដ្ឋបាលខេត្តប្តូរមណ្ឌលចាក់វ៉ាក់សាំង ពីមណ្ឌលសុខភាពសៀមរាបមកកាន់សាលាបឋមសិក្សា វត្តរាជបូព៌វិញ
រដ្ឋបាលខេត្តសៀមរាបបានធ្វើការភ្លាស់ប្តូរកន្លែងមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ពីមណ្ឌលសុខភាពសៀមរាប ក្នុងសង្កាត់ស្លក្រាម ផ្ទេរមកពីមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ នៅសាលាបឋមសិក្សាវត្តរាជបូព៌ សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាបវិញ។
ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្អូនៗនិងក្មួយៗរស់នៅ ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ដែលមានអាយុចាប់ពី ១២ ដល់ក្រោម១៨ឆ្នាំ នាព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ នេះបន្តទៀតហើយ។


ដំណើរការចាក់វ៉ាក់សាំងនេះ និងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានការចែកចេញជា០២វេន គឺពេលព្រឹក និងពេលរសៀល ជាមួយការផ្តល់ជូននូវលេខរៀងចូលចាក់វ៉ាក់សាំង ក្នុងករណីអស់លេខរៀង សូមព្យាយាមអញ្ជើញមកម្តងទៀតនៅវេនបន្ទាប់ ។


ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវ ដល់ប្អូនៗក្មួយៗ ដែលរង់ចាំ វេនចូលចាក់វ៉ាកសាំង ត្រូវរក្សាគម្លាត ពីគ្នាឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព និងសូមមានការអត់ធ្មត់ ក្រុមគ្រូពេទ្យចាក់ជូន ប្អូន និង ក្មួយៗ រហូតដល់ទៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី