Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ផ្អាកថ្នាក់រៀន ១៥ ថ្នាក់ នៅវិទ្យា​ល័យចំនួន ៥ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមវិទ្យាល័យមួយចំនួន ជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ នឹងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចផ្អាកដោយសារតែមាន អ្នកវិជ្ជមានកូវីដ១៩ ហើយក្រសួងបានផ្អាកចំនួន ១៥ ថ្នាក់ ស្ថិតនៅវិទ្យាល័យចំនួន ៥ រួមមាន វិទ្យាល័យ ហ៊ុន សែន ពញ្ញាតន់ (ថ្នាក់ទី ៩B) វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ទី ១២AI, ៩CI, ៩DI) វិទ្យាល័យបឹងធំ ថ្នាក់ទី ៧A2 វិទ្យាល័យវត្តភ្នំ មាន ៩ថ្នាក់ និងវិទ្យល័យវត្តកោះ ថ្នាក់ទី ៧F។

ក្រសួងអប់រំ មិនបានបញ្ជាក់ពីមូលហេតុឆ្លងជំងឺកូវីដ១៩ ឬពាក់ព័ន្ធយ៉ាងណានោះទេ នៅក្នុងថ្នាក់រៀន តែគ្រាន់តែបញ្ជាក់ថា ចំពោះថ្នាក់ដ៏ទៃទៀតនៅក្នុងវិទ្យាល័យទាំងនោះ នៅតែដំណើរការជាធម្មតា តែត្រូវរឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ និងមិនអនុញ្ញាតឱ្យទាក់ទងពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត ព្រមទាំងមិនអនុញ្ញាតឱ្យមានការជួបជុំក្រៅតែពីការរៀនក្នុងថ្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម