Connect with us

ព័ត៌មានជាតិ

បន្ទាប់ពី Ford រោងចក្រដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត នឹង​បើក​ដំណើរការ​នៅ​កម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ទើបតែអនុម័តគម្រោងវិនិយោគ​រោងចក្រ​ដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត ដែលមានទីតាំង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ។

បើតាម​សេចក្តីប្រកាស​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. គ្រោង​បង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៥កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាក្រុមហ៊ុន​ដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត បន្ទាប់​រោងចក្រ​ដំឡើង​រថយន្ត Ford ​ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ខេត្តពោធិ៍សាត់ ដែល​​​អាច​រួចរាល់​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០២២។ រោងចក្រ​រថយន្ត​ Ford នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាវ័ន ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) ​CO.,LTD ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំ​ចូល​រថយន្ត Ford របស់​អាមេរិក​នៅ​ទីផ្សារ​កម្ពុជា។ រោងចក្រ​នេះ អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុង​ស្រុកបាន​ប្រមាណ​ ៥០០នាក់។

បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ បាន​បោះ​ទីតាំង​វិនិយោគ​រោងចក្រ​ដំឡើង​រថយន្ត​។ ក្រុមហ៊ុន​របស់​កូរ៉េ​ពីរ​គឺ Hyundai និង Daehan បាន​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះ​កុង និង​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Tan Choug Group របស់​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​រោងចក្រ​ដំឡើង​រថយន្ត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​តំបន់​អាស៊ាន។ ដោយឡែក​ក្រុមហ៊ុន International VCV Industry CO,.ltd បាន​ទទួល​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ លើ​គម្រោង​បង្កើត​រោងចក្រផ្គុំ និង​ដំឡើងរថយន្តនៅ​ខណ្ឌ​សែនសុខ​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាច​បង្កើត​ការងារ​បាន​ចំនួន ៨២០ កន្លែង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

កុមារប៉ាគីស្ថានជិតពាក់កណ្ដាលក្នុងចំណោមមនុស្ស ១៧០នាក់ស្លាប់ដោយសារទឹកជំនន់

ព័ត៌មានជាតិ១ នាទីute មុន

ការមកដល់នៃភ្ញៀវទេសចរតាមផ្លូវអាកាសមានជាង ៣,៥ លាននាក់ ក្នុងឆមាសទី១ កើនឡើង ​ជាង ១៦% ​

សន្តិសុខសង្គម៤ នាទីutes មុន

អភិបាលខេត្តប៉ៃលិន ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាម Online Scams ឲ្យមានប្រសិទ្ធិភាព

កីឡា៨ នាទីutes មុន

ក្លិប ៣ នៅលីគកំពូល អង់គ្លេស កំពុងប្រជែងគ្នាចង់បាន Garnacho ពី Man United

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេចតេជោ ចាត់ទុកសកម្មភាពហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា-ហ្វីលីពីន ថា បង្ហាញពីទំនាក់ទំនងល្អ

Sokha Hotels

ព័ត៌មានពេញនិយម