ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី ធ្លាក់ខ្លួនឈឺជំងឺពុកឆ្អឹងធ្ងន់និងបាក់ឆ្អឹងខ្នង៧កង់
អ្នកគ្រូ ដួង ម៉ារ៉ី ដែលជាព្រឹទ្ធាចារ្យចម្រៀងមហោរី និងបុរាណជើងចាស់ល្បីល្បាញបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺពុកឆ្អឹង និងបាក់ឆ្អឹងខ្នង៧កង់មិនអាចដើរទៅណាមកណារួចទេ។

ព្រឹទ្ធាចារ្យចម្រៀងមហោរីអ្នកគ្រូ ដួង ម៉ារ៉ី បានចូលប្រឡូក និងបម្រើលើវិស័យសិល្បៈជាតិតាំងពីវ័យ១៧ឆ្នាំ ដែលគិតមកទល់ពេលនេះមានរយ:ពេលយូឆ្នាំមកហើយ។ អ្នកគ្រូ ដួង ម៉ារ៉ី គឺជាមរតកមនុស្សរស់ផ្នែកវប្បធម៌ជាតិ។
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមបានប្រាប់ឲ្យដឹងថា អ្នកគ្រូបានធ្លាក់ខ្លួនឈឺជំងឺនេះមួយរយ:មកហើយ។ លោកថា បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។លោកជាមរតកមនុស្សរស់ ផ្នែកវប្បធម៌ជាតិ។

លោក ហេង ឡុង បន្ថែមថា បន្ទាប់ពីទទួលដំណឹងនេះដែរឯកឧត្តម កើត ឆែ ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥លានរៀលដល់អ្នកគ្រូ ដួង ម៉ារ៉ី ដែលកំពុងមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់បាក់ឆ្អឹងខ្នង៧កង់មិនអាចដើរបានផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


