Connect with us

ព័ត៌មានជាតិ

ការស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជ័យ សម្រេចបាន១០០ភាគរយហើយ

បានផុស

នៅ

ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលមានប្រវែងជាង៦០០០ម៉ែត្រ ការងារទាំងមូលសម្រេចបាន១០០ភាគរយហើយ តាំងពី​ថ្ងៃទី​០៤​កញ្ញា មក​ម្ល៉េះ ក្រោយពី​ធ្វើ​សកម្មភាព​ស្តារ​ប្រមាណ​ជិត​កន្លះ​ឆ្នាំ ទៅតាម​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ម៉ែន សុខ​ខេន ប្រធានស្តីទី​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៥ កញ្ញា​នេះ​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ បញ្ហា​លិចលង់ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បានធ្វើការ​ស្តារ​ប្រឡាយ ទួល​ពង្រ​ទី​២ ស្ថិតនៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​២​និង​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ បានសម្រេច​១០០​ភាគរយ​ហើយ កាលពី​ថ្ងៃទី​០៤​កញ្ញា ដើម្បី​បង្ហូរ​ទឹកភ្លៀង​និង​ទឹក​កខ្វក់​ពី​ផ្លូវជាតិ​លេខ​៣​ទៅកាន់​ប្រឡាយ​ព្រែក​ហា។

​លោក ​ម៉ែន សុខ​ខេន បាន​បន្តថា ប្រឡាយ​ទួល​ពង្រ​ទី​២ ប្រឡាយ​នេះ​ មាន​ប្រវែង​៦១០០​ម៉ែត្រ មាន​ទទឹង​ពី​១០​ម៉ែត្រ​ទៅ ១៥​ម៉ែត្រ និង​មាន​ជម្រៅ​ចាប់ពី​២,៥​ម៉ែត្រ ទៅ​៣,៥​ម៉ែត្រ ។ ប្រឡាយ​នេះ មាន​តួនាទី​ជា​ប្រឡាយ​មេ​បង្ហូរ​ទឹកភ្លៀង​និង​ទឹក​កខ្វក់​ពី​ផ្លូវជាតិ​លេខ​៣​ ទៅកាន់​ប្រឡាយ​ព្រែក​ហា ដែល​អាច​កាត់បន្ថយ​ទឹកជំនន់ ទឹកភ្លៀង​នៅ​ភាគ​ខ្លះ​នៃ​ខណ្ឌ​កំបូល រួមមាន​សង្កាត់​ប្រទះ​ឡាង​និង​ខណ្ឌ​ពោធិ​សែន​ជ័យ រួមមាន​សង្កាត់​ចោមចៅ​២​ និង​ចោមចៅ​១​និង​ភាគ​ខ្លះ​ នៃ​ខណ្ឌដង្កោ​រួមមាន​សង្កាត់​ព្រៃ​ស​ជា​ដើម។

​ការងារ​ស្តារ​ប្រឡាយ​នេះ​បាន​ចាប់​ផ្តើម​ដំណើ​រការ កាលពី​ថ្ងៃទី​២៧ ​ខែឧសភា ​ឆ្នាំ​២០២១ និង​បានបញ្ចប់​១០០​ភាគរយ​ថ្ងៃទី​០៤​កញ្ញា ឆ្នាំ​២០២១​មក​ម្ល៉េះ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+៣ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម