ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹក ក្រោយភ្លៀងមួយមេធំ
ក្រោយភ្លៀងមួយមេធំ អាជ្ញាធរសង្កាត់ចោមចៅទី ៣ បានចុះស្តារសំរាមចេញពីប្រឡាយទឹកដែលអមផ្លូវជាតិលេខ ៤ មុខសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងភូមិព្រៃព្រីង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រោយមេឃភ្លៀងមួយមេធំធ្វើឱ្យតំបន់មួយចំនួនបានជន់លិច ទឹកហូរយឺត ស្ទះទៅដោយសំរាម ដោយឃើញថា នៅតាមប្រឡាយអមផ្លូវជាតិលេខ ៤ ពោរពេញដោយកាកសំណល់ស្ទះចរន្តទឹកហូរយឺត ទើបលោកដឹកនាំក្រុមការងារ មេភូមិ ប្រជាការពារ សង្កាត់ ភូមិ ចុះមកកាយស្តារយកសំរាម កាកសំណល់ចេញ ដើម្បីសម្រួលចរន្តទឹកហូរបានលឿន បញ្ចៀសការជន់លិច។

លោកចៅសង្កាត់ បញ្ជាក់ថា ចំពោះកាកសំណល់ដែលស្តាររួច លោកបានទាក់ទងទៅក្រុមហ៊ុន មីសូដា ដើម្បីមកដឹកយកទៅចាក់ចោលនៅទីលានចាក់សំរាម។

លោក វ៉ា សាវឿន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមជួយថែរក្សាបរិស្ថាន អនាម័យ និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ដែលអាចធ្លាក់ចូលប្រឡាយទឹកស្ទះនូវចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


