Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ចេញគោល​ការណ៍ ១១ ចំណុច ក្នុងការបើកសាកលវិទ្យាល័យឡើងវិញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៧ ខែកញ្ញានេះ បានណែនាំគោលការណ៍ចំនួន ១១ ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាឡើវិញ ដោយអនុវត្តប្រតិបត្តិស្តង់ដារ និងវិធានរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានប្រក្រតីភាពវិស័យអប់រំឡើងវិញ បាននិងកំពុងដំណើរការប្រកបដោយជោគជ័យនិងប្រុងប្រយ័ត្ន គ្រឹះស្ថានអប់រំចំណេះទូទៅសាធារណៈ និងឯកជនបាននិងកំពុងដំណើរការតាមគ្រប់រូបភាព ដូចជា ការបើកសាលារៀនឡើងវិញនៅកម្រិតអប់រំចំណេះទូទៅ ការបង្រៀននិងរៀនជាបណ្ដុំ ការបង្រៀននិង រៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញនៅតាមរាជធានី ខេត្ត។

ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានកំណត់គោលការណ៍ ១១ចំណុច សម្រាប់ការបើកដំណើរឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ៕

អត្ថបទ៖ ពុធិកា

គោលការណ៍ ១១ចំណុចខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម