ព័ត៌មានជាតិ
១៥ តុលា ២០២១ ខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងពលតូចលេខ៧០
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ជាខួបអនុស្សាវរីយ៍លើកទី២៧ (១៥ តុលា ឆ្នាំ១៩៩៤-១៥តុលា២០២១) នៃការបង្កើតកងពលតូចលេខ៧០ ប៉ុន្តែឆ្នាំនេះកងពលមិនបានរៀបចំពិធីធំនោះទេ ដោយសារតែកងកម្លាំងទាំងអស់កំពុងជាប់ដៃនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។
នៅក្នុងរយៈពេល២៧ឆ្នាំ ក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនជាតិមាតុភូមិ និងប្រជាជន សមិទ្ធផលជាច្រើនបានកើតឡើង ហើយរាល់សមិទ្ធផលដ៏ធំធេងដែលកងពលតូចលេខ៧០ សម្រេចបាន គិតចាប់តាំងពីថ្ងៃបង្កើតកងពល រហូតមកទល់នឹងពេលនេះ អាស្រ័យដោយសារការខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជ សាមគ្គីឯកភាពគ្នាជាធ្លុងមួយរបស់មេបញ្ជាការគ្រប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល ទើបការងារនេះទទួលបានដោយជោគជ័យក្នុងរយៈ ពេលកន្លងមក។
នៅក្នុងសារលិខិតជូនពរផ្ញើជូនមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការ បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងនៃកងពលតូច៧០ សម្រេចបានក្នុងរយៈពេល២៧ ឆ្នាំក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនជាតិមាតុភូមិ និងប្រជាជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាកុលបុត្រកតញ្ញូរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំការរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ហើយអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតដល់ពេល បច្ចុប្បន្នជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ និងជាអគ្គភស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។
បើតាមលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតេជោហ៊ុន សែន ដែលបានដាក់ចេញនូវអភិក្រមយុទ្ធសាស្ត្រ ផ្ការីក” ពីភូមិសាស្ត្ររាជធានីភ្នំពេញ ហើយពង្រីកទៅតាមបណ្តាខេត្ត ដោយន័យថា “យកវ៉ាក់សាំងស្រោចឱ្យបានជោគជ័យដល់ប្រជាពលរដ្ឋ និងបានរហ័សទាន់ពេលវេលា” ទៅលើតំបន់ក្រហម ស្របតាមការណែនាំរបស់សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន ដើម្បីឲ្យមានភាពសាំជាមួយនឹងជំងឺកូវីដ ១៩ និងតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានលើកឡើងថា “មិនត្រូវឱ្យវ៉ាក់សាំងដេកក្នុងឃ្លាំង ត្រូវធ្វើឱ្យក់សាំងបញ្ជ្រាបចូលក្នុងខ្លួនមនុស្សឱ្យបានឆាប់រហ័ស”។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ លើកឡើងទៀតថា កងពលតូចលេខ៧០ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ គឺការចូលរួម ចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ពអតីតយុទ្ធជន និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញក្នុងតំបន់ក្រហម ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ និងស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះដែរក៏មានយោធិនមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ហើយកងពលបានបញ្ចូនទៅព្យាបាលរហូត បានជាសះស្បើយ។ លើសពីនេះទៀតកងពលក៏បានសហការជាមួយក្រសួងការពារជាតិផលិត និងចែកប័ណ្ណចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏មានសមិទ្ធិ ផលជាច្រើនទៀតដូចជាអាគារស្នាក់នៅ អាគារធ្វើការ អាគារចំណតរថយន្ត អាគារមន្ទីរពេទ្យ អាងទឹកនិងម៉ាស៊ីនចម្រុះ ទឹកស្អាត និងការបង្ករបង្កើនផល ចិញ្ចឹមសត្វសុទ្ធតែជាស្នាដៃខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
លោកថា រាល់សមិទ្ធផលដ៏ធំធេងដែលកងពលតូចលេខ៧០ សម្រេចបានគិតចាប់តាំងពីថ្ងៃបង្កើតកងពល រហូតមក ទល់នឹងពេលនេះ គឺអាស្រ័យដោយសារការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់ បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយរបស់មេបញ្ជាការគ្រប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល ទើបការងារនេះទទួលបានដោយជោគជ័យក្នុងរយៈ ពេលកន្លងមក។
សូមបញ្ជាក់ថា កងពលតូចលេខ៧០ ដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជាវរសេនាធំលេខ៧០មកដល់បច្ចុប្បន្នទើបក្លាយជាកងពលតូចលេខ៧០។
នៅក្នុងពិធីរំលឹកខួបជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការ តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំថា ទី១, ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ។
ទី២, អនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។
ទី៣, បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។
ទី៤, ប្តេជ្ញាវាយកំទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។
ទី៥, ប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈមចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន។
ទី៦, ប្តេជ្ញាសម្រេចឲ្យបាននូវទិសដៅ៥ឆ្នាំ២០១៩-២០២៤ របស់កងពល ដោយបាននឹងកំពុងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាពនិងសមត្ថភាពកងទ័ព តាមរយៈការបណ្ដបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ តែងតែប្រកាសយ៉ាងដាច់ណាត់ថា ប្តេជ្ញាវាយកម្ទេច រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។
កងទ័ពមានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។
លើសពីនេះ កងពលតូចលេខ៧០ នឹងអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល