ព័ត៌មានអន្ដរជាតិ
បក្សសាធារណៈ លោក Glenn ឈ្នះការបោះឆ្នោតអភិបាលរដ្ឋ Virginia យ៉ាងធំ
សមាជិកគណបក្សសាធារណៈ លោក Glenn Youngkin ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ Virginia ថ្មីដែលជាជ័យជម្នះដ៏ធំផ្តល់ឲ្យគណបក្សប្រជាធិបតេយ្យខកចិត្តយ៉ាងខ្លាំង ។
លោកទទួលបានពិន្ទុនាំមុខ២.១លើសមាជិកគណបក្សប្រជាធិបតេយ្យលោក Terry McAuliffe ជាមួយនឹងសំឡេងឆ្នោតគាំទ្រ៩៩%។ លោក McAuliffe ដែលបានកាន់តំណែងអភិបាលរដ្ឋនេះចន្លោះឆ្នាំ២០១៤-១៨ ត្រូវបានគេមើលឃើញក្នុងការស្ទង់មតិធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។

ការបោះឆ្នោតត្រូវបានគេមើលឃើញទូលំទូលាយថាជាការបង្ហាញពីប្រជាមតិសម្រាប់ភាពជាប្រធានាធិបតីរបស់លោក ចូ បៃដិន ហើយបរាជ័យនឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យខកចិត្ត។
លោក ចូ បៃដិន បានឈ្នះ១០ពិន្ទុក្នុងរដ្ឋ Virginia ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។

ក្នុងសុន្ទរកថាស្វាគមន៍អ្នកគាំទ្រ លោក Youngkin បានសន្យាចូលធ្វើការភ្លាមៗដើម្បីក្លាយជារដ្ឋ។ «យើងធ្វើការនៅពេលមនុស្សពិតប្រាកដ មិនមែនពេលរដ្ឋាភិបាល»។
អភិបាលរដ្ឋបច្ចុប្បន្នរបស់បក្សប្រជាធិបតេយ្យ លោក Ralph Northam មិនអាចឈរឈ្មោះបោះឆ្នោតជាថ្មីបានទេ ពីព្រោះរដ្ឋ Virginia មិនបានអនុញ្ញាតឲ្យអភិបាលរដ្ឋបន្តកាន់តំណែងជាប់អាណត្តិគ្នាទេ។
ដំណឹងល្អដ៏មានសក្តានុពលសម្រាប់គណបក្សសាធារណៈក្នុងរដ្ឋនេះទៀតនោះគឺ បេក្ខភាពរបស់ពួកគេគឺអតីតទាហានជើងទឹកលោកស្រី Winsome Sears នឹងក្លាយជាស្ត្រីស្បែកខ្មៅទី១កាន់តំណេងជាអភិបាលរង។

បេក្ខភាពបក្សសាធារណៈសម្រាប់អគ្គព្រះរាជ្ញាធររដ្ឋ Virginia លោក Jason Miyares ក៏ទទួលបានសំឡេងឆ្នោតនាំមុខដែរ ហើយអ្នកសាធារណៈទំនងជាកំពុងបិទបញ្ចប់ក្នុងការគ្រប់គ្រងសភាតំណាងរដ្ឋ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


