Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លារ​ខិន​៣​ក្បាល​ស្លាប់ដោយ​កូវីដ​-​១៩​នៅ​​​រដ្ឋ Nebraska

បានផុស

នៅ

សត្វ​ខ្លារខិន​​​៣​ក្បាល​បាន​ស្លាប់​នៅ​សួន​សត្វ Lincoln ក្នុង​រដ្ឋ Nebraska សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ឆ្លង​កូវីដ-១៩។

មន្ត្រី​សួន​សត្វ​បាន​ប្រកាស​តាម Facebook កាល​ពី​ថ្ងៃ​សុក្រ​ថា សត្វ​ខ្លារខិន​​​ទាំង​៣ក្បាល​​ដែល​បាន​ស្លាប់​​ដោយ​​កូវីដ-១៩មានឈ្មោះ​​ Ranney, Everest, និង Makalu។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​ថា ៖«Ranney, Everest និង​ Makalu ​ត្រូវ​បាន​សហគមន៍​ទាំង​មូល​របស់​យើង​ស្រឡាញ់​ចូល​ចិត្ត។ ការ​បាត់​បង់​នេះ​គឺជា​ទុក្ខ​ក្រៀម​ក្រំ​បំផុត។ យើង​ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ខ្លាំង​ណាស់»។

សួន​សត្វ​បាន​​ចាប់​ផ្តើម​ព្យាបាល​សត្វ​ខ្លារខិន និង​សត្វ​ខ្លា​ស៊ូម៉ាត្រា​២​ក្បាល​ដែល​បាន​ឆ្លង​កូវីដ-១៩​កាល​ពី​ខែ​មុន។ យ៉ាង​ណា សត្វ​ខ្លា​ទាំង​ពីរ​ដែល​ហៅ​ឈ្មោះ​ Axl និង​ Kumar បាន​ជា​សះ​ស្បើយ​ហើយ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ សួន​សត្វ​​បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​បន្ត​បើក​សួន​ដើម្បី​ទទួល​ភ្ញៀវ​ទស្សនា​​ដដែល ប៉ុន្តែ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។

សួន​សត្វ​ជា​ច្រើន​ដូច​ជា St Louis zoo និង​ Denver ជា​ដើមក៏​កំពុង​រង​ការវាយ​ប្រហារ​ដោយជំងឺ​កូវីដ-១៩​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម