ព័ត៌មានជាតិ
ផ្លូវ ៣៤ ខ្សែ នៅក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែធ្នូខាងមុខ
ផ្លូវ ៣៤ខ្សែ និងសមិទ្ធផលមួយចំនួនទៀត នៅក្រុងព្រះសីហនុ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅដើមខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។
ថ្លែងនៅក្នុងឱកាសចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាមួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៤រៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧វិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្លូវ ៣៤ខ្សែ និងសមិទ្ធផលមួយចំនួនទៀតនៅក្រុងព្រះសីហនុ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្ដើរៗ រួចមក។
លោកអភិបាលខេត្ត បានរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការសម្រេចចិត្តដកថវិកាសន្សំរបស់ជាតិចំនួន ១០០លានដុល្លារ ដើម្បីយកមកធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដោយបានផ្ដល់គោលនយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ប្រើប្រាស់ធនធានក្នុងខេត្ត ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នាពេលកន្លងមក ដោយផ្លូវទាំង ៣៤ខ្សែនេះ មានប្រវែង ៨៤,៥០៥គីឡូ ម៉ែត្រ ស្មើជាង ១៤០០០០០ម៉ែត្រការ៉េ ស្ថាបនាដោយក្រុមហ៊ុនក្នុងស្រុកចំនួន ៨ក្រុមហ៊ុន។
លោកអភិបាលខេត្ត បានបន្តថា ចំណែកផ្លូវតភ្ជាប់ពីតំបន់ទំនប់រលក ទៅមហាវិថីសម្តេចសង្ឃទេព វង្ស ភ្ជាប់ទៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដែលនឹងស្ថាបនាអាចរួចរាល់នៅខែ ១០ ឆ្នាំ ២០២២ ការស្ដារអូរប្រឡាយ និងកសាងផ្លូវមួយចំនួនផ្សេងទៀត ក្នុងក្រុងព្រះសីហនុ។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្រៅពីនេះខេត្តព្រះសីហនុមានឆ្នេរ ១៧៥គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ ឆ្នេរភក់ ឆ្នេរកោងកាង និងឆ្នេរថ្ម ហើយក្នុងនោះឆ្នេរ ១៦គីឡូម៉ែត្រ ចាប់ពីកំពង់ផែក្រុងព្រះសីហនុ ទៅពយជំទាវម៉ៅ ជាឆ្នេរលំហរ សាធារណៈ សម្រាប់បងប្អូនដើលេងកម្សាន្ត និងមានឆ្នេរព្រែកត្រែង ទទួលភ្ញៀវទេសចរ។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រេចបានជោគជ័យជាបន្តបន្ទាប់ យើងក៏គិតពីការរៀបចំបេតុង បេទីម ចិញ្ចើមក្រានីត កម្រាលក្រានីត សួនជំរាបទឹក ការដាំរុក្ខ ជាតិ ភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុបចរាចរ និងការបំពាក់កាំម៉េរាសុវត្ថិភាព។ល។ ក្រៅពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរៀបចំសាងសង់ខ្ចូស នៅឆ្នេរអូឈើទាលតាមគំរូប្លង់គោលរបស់គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។
លោកអភិបាលខេត្ត បន្តថា នៅតាមបណ្តោយឆ្នេរលំហរសាធារណ: គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៧ កំពុងដាក់ឲ្យដំណើរការ និង២ទៀត ត្រៀមបើកឲ្យដំណើរការ នាពេលខាងមុខ។
លើសពីនេះខេត្ត មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ ក្នុងនោះ ២សាងសង់រួច បានដាក់ឲ្យដំណើរការ អាងប្រព្រឹត្តកម្មទី ១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី ២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយសមិទ្ធផលទាំងអស់នេះ បានធ្វើឲ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជរដ្ឋាភិ បាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលខាងមុខ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


