ព័ត៌មានជាតិ
អាជីវករផ្សារបឹងឈូកតវ៉ា សុំលក់ដូរនៅទីតាំងចាស់វិញ
ខេត្តបាត់ដំបង÷ ក្រុមអាជីវករចំនួន ៥៣៧នាក់ តំណាងឲ្យអាជីវករផ្សារបឹងឈូកជាច្រើននាក់ទៀត បានធ្វើការតវ៉ាក្រោយពេលអាជ្ញាធរបានផ្លាស់ប្តូរទីតាំងចាស់ ក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់។
បើតាមអាជីវករដែលចេញតវ៉ាកាលពីម្សិលមិញបានឲ្យកម្ពុជាថ្មីដឹងថា ដោយសាតែទីតាំងលក់ដូរថ្មីលក់ដូរមិនសូវដាច់ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ទើបពួកគាត់ធ្វើការតវ៉ារហូតដល់មានដំណោះស្រាយ។
អាជីវករម្នាក់ឈ្មោះ “ចែម៉ាប់”តំណាងឲ្យអាជីវករទាំង៥៣៧នាក់បានបញ្ជាក់ថា ក្រោយការសុំឲ្យលោកអភិបាលខេត្តដែលទើបទទួលតួនាទីថ្មីជួយសម្រួលឲ្យពួកគាត់លក់ដូរកន្លែងចាស់តែគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី ២០ ខែធ្នូម្សិលមិញពួកគាត់បន្តការតវ៉ាសុំកិច្ចអន្តរាគមន៍បន្តទៀត ពីសំណាក់តំណាងរាស្ត្រមណ្ឌល់បាត់ដំបង។
ក្រុមអាជីវករបន្តថា ការតវ៉ាកាលពីម្សិលមិញ ពួកគាត់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យនៃមន្ទីររដ្ឋសភា និងព្រឹទ្ធសភាខេត្តនៅវេលាម៉ោង០៨និង០០នាទីព្រឹក ក្នុងគោលបំណងសុំឲ្យលោកចាន់ សុផល តំណាងរាស្ត្រជួយអន្តរាគមន៍ តែត្រូវអវត្តមានលោកតំណាងរាស្ត្រ ដោយជាប់រវល់បំពេញការងារនៅឆ្ងាយ ទើបក្រុមអាជីវករសម្រេចបន្តប្រមូលផ្តុំគ្នាម្តងទៀតក្នុងថ្ងៃដដែលនៅវេលាម៉ោង០៣និង៣០នាទីរសៀល នៅសួនច្បារទល់មុខគេហដ្ឋានរបស់សម្តេចក្រឡាហោមស ខេង ដើម្បីសុំកិច្ចអន្តរាគមន៍។
រហូតដល់ល្ងាចថ្ងៃដដែល មន្ត្រីរដ្ឋបាលខេត្តរួមលោកផេង សិទ្ធី អភិបាលក្រុង បានមកធ្វើការសម្របសម្រួលឲ្យក្រុមអាជីវករត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ខណះដែលពួកគាត់បានឆ្លើយតបលោកអភិបាលក្រុងថានឹងបន្តការតវ៉ាបន្តទៀត រហូតដល់មានដំណោះស្រាយសមស្របណាមួយដល់ពួកគាត់៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង