កូវីដ-១៩
ប្រធានមន្ទីរអប់រំរាជធានី បង្ហាញលម្អិត ពីករណីរកឃើញ អូមីក្រុង ក្នុងសាលាឯកជនមួយ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ១៣ ខែមករានេះ ថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី ១ មានទីតាំងនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញ សិស្សម្នាក់វិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ព្រមទាំងគ្រូម្នាក់ និងសិស្ស ៧ នាក់ទៀត ក៏រកឃើញវិជ្ជមានកូវីដ-១៩ ដែរ ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុង នោះទេ។

លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា កាលពីចុងសប្ដាហ៍ថ្ងៃទី ៩ ខែមករាកន្លងទៅ សិស្សថ្នាក់ទី ៨ ម្នាក់នោះមានអាការៈផ្ដាសាយគួរឱ្យសង្ស័យ ហើយគ្រួសារបានយកទៅធ្វើតេស្ត ក៏រកឃើញមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង។ អាណាព្យាបាលសិស្សក៏បានជូនដំណឹងមកសាលា ហើយសាលាបានធ្វើតេស្តវីរុសកូវីដ-១៩ ដល់គ្រូ និងសិស្សដែលបានមកបង្រៀន និងរៀនទាំងអស់ចំនួន ១៩៧ នាក់ ក្នុងនោះមានស្តី ៩៥នាក់ ដោយសិស្សមានចំនួន ១៨៥ នាក់ ស្រីមានចំនួន ៩១ នាក់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បានបន្តថា ជាលទ្ធផល បានរកឃើញ លោកគ្រូម្នាក់ និង សិស្ស ៧ នាក់ ក្នុងនោះមានស្រី ២ នាក់ វិជ្ជមានកូវីដ-១៩ បន្ថែមទៀត ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុងទេ។
លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា បច្ចុប្បន្ន សិស្សដែលមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង កំពុងសម្រាកព្យាបាលនៅ ស្ដាតអូឡាំពិក ដោយមានស្ថានភាពសុខភាពធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរ ឬគួរឱ្យកត់សម្គាល់ទេ។
ទាក់ទងទៅនឹងប្រភពនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុម មកកាន់សិស្សខាងលើ លោកប្រធានមន្ទីរអប់រំ មិនទាន់ទទួលបាននៅឡើយទេ ដោយក្រុមការងារកំពុងស្រាវជ្រាវបន្ត។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្ថែមថា បន្ទាប់ពីរកឃើញគ្រូ និងសិស្សមានវិជ្ជមានកូវីដ-១៩ សាលាបានសម្រេចឱ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតដល់ជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្ដូរមករៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញរយៈពេល ២ សប្ដាហ៍។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារកឃើញអូមីក្រុងជាង ២០០ ករណីហើយ ទាំងនាំចូល និងឆ្លងក្នុងសហគមន៍។ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញមុននេះបានបង្ហាញថា កម្ពុជាបានរកឃើញអ្នកជំងឺអូមីក្រុងក្នុងសហគមន៍ សរុបចំនួន ២៨ ករណី ដោយ ១២ ករណី ជាករណីថ្មីទើបរកឃើញចុងក្រោយ គិតត្រឹមថ្ងៃទី ១២ ខែមករានេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ