ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ទូលព្រះមហាក្សត្រថា នៅពេលសម្តេចដកខ្លួន នឹងប្រគល់ការងារឲ្យលោក ហ៊ុន ម៉ាណែត
ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបាននាំលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ហើយក្រោយពីការចូលគាល់នេះ ក៏មានអ្នកវិភាគមួយចំនួនលើកឡើងបែបនេះ បែបនោះ បើតាមសម្តេចតេជោ នេះជាដំណើរការធម្មតាចំពោះទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

មានប្រសាសន៍នៅក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិប តេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា “ថ្ងៃមុនគ្រាន់តែខ្ញុំចូលទៅនាំម៉ាណែត ចូលទៅថ្វាយបង្គំគាល់សួរសុខទុក្ខព្រះកូណា និងហ្លួងម៉ែ គេយកទៅវិភាគបានទៀត គេយកទៅវិភាគបានទៀត។ គេថា ហ៊ុន ម៉ាណែត ទៅវាំងហ្នឹង ដូចជាវាអត់សមៗ ជាមេបញ្ជាការជើងគោកគ្មានភារកិច្ចអី ដែលត្រូវរាយការណ៍ថ្វាយព្រះមហាក្សត្រទេ ហើយប្រសិនបើនាំទៅឱ្យស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រីកាន់តែខុសទៅទៀត ដោយសារអី ដោយសារវៀតណាម និងម៉ីង អោងឡាំង នៅមីយ៉ាន់ម៉ាស្គាល់មុនបាត់”។

បើតាមសម្តេចតេជោ ហ៊ុន សែន លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងមួយរយៈកាលនៃការប្រឆាំងកូវីដ១៩នេះ ខិតខំយ៉ាងខ្លាំង ដើម្បីការពារព្រះបរមរាជវាំង រៀបចំយ៉ាងណាដើម្បីឱ្យព្រះបរមរាជវាំងមានសុវត្ថិភាព។ ដូច្នេះការដែលសម្តេចនាំលោក ហ៊ុន ម៉ាណែត ទៅព្រះបរមរាជវាំងនេះ ដើម្បីរាយការណ៏អំពីការងារដែលបានធ្វើកន្លងមក។
បើតាមសម្តេចតេជោ ការនាំលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រនេះ ក៏ដើម្បីទូលព្រះអង្គពីការប្រគល់ការងារឲ្យកូនទៅថ្ងៃមុខដែរ។ សម្តេចបញ្ជាក់ថា “និយាយឲ្យត្រង់ទៅក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា ថ្ងៃក្រោយទូលព្រះបង្គំដកខ្លួនហើយ គឺឲ្យកូនបន្តទៅ”។
សម្តេចលើកឡើងថា នេះជាដំណើរការធម្មតាចំពោះទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយនាយករដ្ឋមន្ត្រី ព្រះមហា ក្សត្រមិនត្រឹមតែប្រទាននៅសវនាការ សម្រាប់នាយករដ្ឋមន្ត្រីនោះទេ ព្រះអង្គអាចប្រទានទាំងប្រជាពលរដ្ឋផងដែរ ដែលចង់គាល់ព្រះអង្គ។
សម្ដេចនាយករដ្ឋមន្ត្រីថា ការយកទៅវិភាគនោះ ហាក់ដូចជាជ្រុលពេក ប្រហែលជាពួកគេអត់ការងារធ្វើ ។ សម្ដេចក៏បានផ្ដាំផ្ញើឲ្យខិតខំរៀនសូត្រ ក្រែងលោបានចេះដឹង ថ្ងៃក្រោយអាចចូលមកធ្វើនយោបាយនៅស្រុកខ្មែរ “កុំដើរវិភាគឡប់ៗទៀត”។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


