ព័ត៌មានអន្ដរជាតិ
ឡាវ ផលិតថ្នាំគ្រាប់ព្យាបាលអ្នកញៀនថ្នាំ
រោងចក្រឱសថប្រទេសឡាវនឹងចាប់ផ្ដើមសាកល្បងផលិតថ្នាំគ្រាប់ដើម្បីជួយព្យាបាលអ្នកញៀនថ្នាំតាមយុទ្ធសាស្ត្ររបស់ក្រសួងសន្តិសុខសាធារណៈ ។

កាសែត Vientiane Times បានរាយការណ៍ថា ទម្រង់ថ្នាំគ្រាប់នេះត្រូវបានអនុម័តរួចរាល់ហើយដោយនាយកដ្ឋានចំណីអាហារ និងឱសថរបស់ក្រសួងសុខាភិបាល ។
ទន្ទឹមនោះនាយករោងចក្រឱសថ No. 3 លោកវេជ្ជបណ្ឌិត លោក Lahounh Chanthabout និយាយថា ថ្នាំគ្រាប់នេះជាថ្នាំមួយប្រភេទដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់អ្នកជំងឺ ។ នៅពេលប្រើ អ្នកជំងឺនឹងមានអារម្មណ៍ហាក់ដូចជាបានប្រើគ្រឿងញៀនដដែរ” ។

លោកវេជ្ជបណ្ឌិត Lahounh បាននិយាយថា ឱសថនេះដំណើរការដោយធ្វើត្រាប់តាមឥទ្ធិពលនៃសារធាតុញៀនពិតប្រាកដ ដោយរួមបញ្ចូលនូវសមាសធាតុដែលធ្វើសកម្មភាពដូចទៅនឹងប្រភេទគ្រឿងញៀនដែលអ្នកជំងឺត្រូវការ ។
លោកបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលការញៀនថ្នាំអាចចំណាយពេលខ្លះ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការញៀន ។
ជាចុងក្រោយលោក Lahounh បញ្ជាក់ថា “ថ្នាំគ្រាប់នេះមានអាយុកាលប្រើប្រាស់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីការផលិត ហើយដំណើរការផលិតទាំងមូល រួមទាំងការចែកចាយ និងការប្រើប្រាស់ត្រូវបានអនុញ្ញាតដោយផ្នែកពាក់ព័ន្ធ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


