Connect with us

ព័ត៌មានជាតិ

កងពលធំអន្តរាគមន៍លេខ ២ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេវកម្ម ២០២១

បានផុស

នៅ

សៀមរាប៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេវកម្ម ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការរាយការណ៍លទ្ធផលហ្វឹកហ្វឺន វគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម ឆ្នាំ២០២១ របស់លោកវរសេនីយ៍ទោ សេង ម៉េងឡុង នាយការិយាល័យហ្វឹកហ្វឺន កងពលធំ និងការបង្ហាញលំហាត់យុទ្ធវិធីក្នុងកិច្ចការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបង្ក្រាបភេរវកម្មរបស់សិក្ខាកាមរួចមក ឧត្តមសេនីយ៏ឯក  កែវ ធី បានសម្តែងនូវការកោតសរសើរដោយស្មោះ និងប្រកបដោយមោទនភាពខ្ពស់ ចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ការិយាល័យហ្វឹកហ្វឺន យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានគោរពប្រតិបត្តិតាមផែនការ និងបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក ខិតខំច្នៃប្រឌិតបង្កលក្ខណៈ​ឱ្យ​វគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់មួយនេះ ដំណើរការទៅដោយរលូន សម្រេចដោយជោគជ័យតាមផែនការកំណត់ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ បង្កើនបាននូវចំណេះដឹង ចំណេះធ្វើ ពង្រីកបានសមត្ថភាពជូននាយទាហាននាយទាហាន​រង​ពលទាហាន ក្នុងការចូលរួមបេសកកម្មប្រយុទ្ធ ប្រឆាំងភេរវកម្ម ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ។ 

លោកក៏បានបញ្ជាក់ថា បេសកកម្មបង្រ្កាបប្រឆាំងភេរវកម្ម គឺជាភារកិច្ចដែលពោរពេញទៅដោយឧបស័គ្គ និងយថាហេតុ កើតឡើងដោយគ្មានការព្រាងទុក ដែលទាមទារឱ្យយោធិនគ្រប់រូប នៃកងប្រតិបត្តិការប្រឆាំងភេរវកម្ម ត្រូវមានសមត្ថភាពជំនាញពិតប្រាកដច្បាស់លាស់ សុខភាពល្អ កាយសម្បទាមាំមួន និងមានទឹកចិត្តអង់អាចក្លាហាន ប្រកបដោយភក្តីភាព ហ៊ានពលីកម្មការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងចូលរួមទប់ស្កាត់ បង្រ្កាបប្រឆាំងភេរវករ រក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ ដូច្នេះ ដើម្បីក្លាយជាកងប្រតិបត្តិការ ប្រឆាំងភេរវកម្ម ដែលពោរពេញដោយសមត្ថភាព ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ការងារមួយចំនួនដូចខាងក្រោម៖

១. ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់    ប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ   និងយុត្តិធម៌   ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

២. ត្រូវគោរពអនុវត្តបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ និង គោរពអនុវត្តម៉ឺងម៉ាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩«៣ការពារ និង៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

៣. លើកកម្ពស់ស្មារតីរក្សាចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានក្រមសីលធម៌ម៉ឺងម៉ាត់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនសង្គមជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក។

៤. ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់យុទ្ធោបករណ៍ជំនាញ និងគ្រឿងបំពាក់សម្ភារៈសឹកផ្សេងៗទៀតឱ្យបានល្អ ធ្វើការថែបំប៉នជួសជុល និងទុកដាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាប្រើប្រាស់បានយូរអង្វែង និងបម្រើឱ្យកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម