ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ លោក ម៉ាក្រុង ទៅទស្សនកិច្ចនៅរុស្ស៊ី ក្រោយពិភាក្សាជាមួយលោក បៃដិន
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យម្សិលមិញបានហៅទូរសព្ទដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងសន្ទនា«សម្របសម្រួលសមហេតុផល» មុនពេលធ្វើដំណើរទស្សនកិច្ចទៅទីក្រុងមូស្គូ ថ្ងៃចន្ទនេះ។

ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា ៖«ការហៅទូរសព្ទពិភាក្សាគ្នារយៈពេល៤០នាទីបានផ្តល់ឲ្យមេដឹកនាំទាំងពីរចែករំលែកព័ត៌មានគ្នាអំពីការភ្ជាប់ទំនាក់ទំនងដែលត្រូវបានធ្វើឡើងកំឡុងចុងសប្តាហ៍ សម្រាប់ជាការសម្របសម្រួលដ៏ល្អមុនពេលដំណើរទស្សនកិច្ច»។
នៅថ្ងៃចន្ទនេះ លោក ម៉ាក្រុង នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ី ដែលបានដាក់ពង្រាយកម្លាំងទ័ពរាប់ម៉ឺននាក់នៅព្រំដែនជាមួយអ៊ុយក្រែន ដែលបង្កឲ្យប្រទេសលោកខាងលិចព្រួយបារម្ភផ្ទុះសង្គ្រាម។
ចំណែក សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងការទូត និងការរារាំងដែលកំពុងបន្តក្នុងការឆ្លើយតបទៅនឹងការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនៅព្រំដែនជាមួយអ៊ុយក្រែន។

លោក ម៉ាក្រុង និង លោក បៃដិន បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ពួកគាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងបានយល់ព្រមថា ក្រុមរបស់ពួកគាត់នឹងបន្តទំនាក់ទំនង និងបន្តប្រឹក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ក្នុងនោះរាប់ទាំងអ៊ុយក្រែនផង។
រុស្ស៊ីបានបដិសេធចំពោះផែនការធ្វើសកម្មភាពផ្ទុះអាវុធណាមួយលើប្រទេសអ៊ុយក្រែន ប៉ុន្តែកម្លាំងទ័ពរាប់ម៉ឺននាក់ដាក់ពង្រាយនៅព្រំដែនប្រទេសជិតខាងជំរុញឲ្យសហរដ្ឋអាមេរិកបញ្ជាបញ្ជូនកម្លាំងទ័ពប្រហែល៣០០០នាក់បន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញ និងរ៉ូម៉ានីដើម្បីពង្រឹងកម្លាំងទ័ពសម្ព័ន្ធមិត្តណាតូ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៧ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


