Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសម្ដែងការមិនពេញចិត្ត ក្រោយកំណាត់ អូរចេង ត្រូវបានគេហ៊ុមព័ទ្ធ​របងថ្ម ធ្វើជាកម្មសិទ្ធិឯកជន

បានផុស

នៅ

ប្រវត្តិសាស្ត្រអូរចេង ជាអូរធម្មជាតិចារិកឈ្មោះ តាំងពីបុរាណកាលមករាប់រយរាប់ពាន់ទស្សវត្សមកហើយ។ អូរចេងនេះ ស្ថិតនៅក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ អូរនេះមានទឹកថ្លាឆ្វង់ខួបប្រាំងខួបវស្សា សម្រាប់អាស្រ័យ ផលពីមនុស្ស និងសត្វគ្រប់ប្រភេទ ហើយសព្វថ្ងៃវាបានហូរឆ្លងកាត់ផ្លូវជាតិលេខ ៧៦ ផ្លូវដែលតភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។

ប៉ុន្តែកាលពីពេលថ្មីៗនេះ កំណាត់អូរចេងមួយនេះ គ្របដណ្តប់ទៅដោយរបងថ្មចាក់គ្រឹះយ៉ាងរឹងមាំ ដែលមានប្រវែងប្រមាណជាង ១០០ម៉ែត្រ ជាប់និងដងផ្លូវជាតិលេខ ៧៦ ព័ទ្ធជុំវិញតែម្តង ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព និងសក្តានុពល ផងដែរ។  

សូមជម្រាបថា កំណាត់អូរចេង ដែលប្រវែងជាងមួយរយម៉ែត្រ កំពុងប្រឈមនិងការបាត់បង់ទាំងស្រុង ព្រោះ​វាបានក្លាយជាកម្មសិទ្ធិ របស់បុគ្គលឯកជន​ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចេញប្លង់កម្មសិទ្ធិឲ្យទៅម្ចាស់កម្មសិទ្ធិ ដោយគេមិនដឹងថា បានចុះពិនិត្យឲ្យបានល្អិតល្អន់ ឬណែនាំឲ្យកាត់ឆ្វៀលដីចំណីអូរ ចំណីផ្លូវ យ៉ាងណានោះទេ ទើបឃើញគេ សាងសង់របងថ្ម ចាក់គ្រឹះបានដ៏រឹងមាំយ៉ាងនេះ។ ជាពិសេស គេបានហ៊ុំព័ទ្ធយកទាំងអូរ ទាំងបង្គោលខ្សែភ្លើងរបស់រដ្ឋបែបនេះ។

ប្រជាពលរដ្ឋ រស់នៅក្បែរអូរចេងនេះ បានសម្ដែងការមិនពេញចិត្ត ដោយសារថា កំណាត់អូរមួយនេះពួកគាត់ធ្លាប់អាស្រ័យផល និងសម្រាប់គោក្របី មាន់ទាផឹកទឹក ជាពិសេសនោះបង្គោលខ្សែភ្លើង របស់រដ្ឋជាច្រើនបង្គោល ដែលមានទូរគីឡូភ្លើង របស់ពួកគាត់ប្រើរាល់ថ្ងៃ ត្រូវគេហ៊ុំព័ទ្ធដោយរបងថ្មចាក់គ្រឹះដាក់សំណាញ់ដែកពីលើ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ម្ចាស់ដីនេះត្រូវបានស្គាល់ឈ្មោះ បូរ៉ា គៀមនី ម្ចាស់ការ៉ាស់សាំង បូរ៉ា គៀមនី ដែលមានចំនួន ២ទីតាំងរួមមាន៖ ទីតាំងទី១. តាមបណ្តោយផ្លូវជាតិលេខ ៧៨ ទល់មុខការ៉ាស់ឡាន ជាង ធួន ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ទីតាំងទី ២. តាមបណ្តោយផ្លូវជាតិលេ ខ៧៨ ក្បែររង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ពាក់ព័ន្ធករណីការចាក់គ្រឹះរបងថ្ម ពីសំណាក់របស់បុគ្គលខាងលើនេះ លោក ថោ ប៊ុនថេត មន្ត្រីជំនាញភូមិបាលស្រុកកូនមុំ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី កាលពីថ្ងៃទី ១៤ ខែកុម្ភៈថា «គេអាស្រ័យផល វាគ្មានស្អីទេ ក្នុងប្លង់កម្មសិទ្ធិ គេកាត់ចេញហើយចំណីអូរ ចំណីផ្លូវនោះ»។

អភិបាលស្រុកកូនមុំលោក សេក ហៃ ក៏បានផ្ញើសារជាអក្សរ តាមប្រព័ន្ធតេឡេក្រាមថា «អរគុណចាំឲ្យកម្លាំងជំនាញចុះពិនិត្យ»។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានឲ្យដឹងដែរថា លោកនឹងឲ្យជំនាញ របស់លោកចុះទៅមើល បើប៉ះពាល់ដីចំណីផ្លូវយ៉ាងណានោះ ខាងលោកនឹងសួរនាំទៅខាងអាជ្ញាធរ និងជំនាញក្នុងមូលដ្ឋាន នោះហើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីជំនាញភូមិ​បាលក្រុង-ស្រុក ដែលតែងមើលរំលងវិសោធនកម្មច្បាប់ មាត្រា ៨ បានចែងអំពីការយល់ដឹង ពីចំណីផ្លូវទឹក ដែលរួមមាន៖

១. ចំណីទន្លេ ៥០ម៉ែត្រ

២. ចំណីបឹង ៥០ម៉ែត្រ

៣. ចំណីស្ទឹង ៣០ម៉ែត្រ

៤. ចំណីព្រែក ២០ម៉ែត្រ និង

៥. ចំណីអូរ ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ៕

អត្ថបទ៖ វុទ្ធ ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៩ នាទីutes មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម