KPT+
ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?
ខណៈស្ថានការណ៍នៅរុស្សីនិងអ៊ុយក្រែន កំពុងប្រយុទ្ធជាមួយឧបករណ៍ផ្សេងៗ រហូតដល់ភាគីជាច្រើន ចាប់ផ្ដើមព្រួយបារម្ភអំពីភាពធ្ងន់ធ្ងរនេះ និងកម្រិតនៃអំពើហឹង្សាផ្សេងៗ។ ជាពិសេសនោះគឺ ការប្រើប្រាស់អាវុធដ៍សាហាវជាច្រើនសតវត្សមកហើយ ដូចជានុយក្លេអ៊ែរ ត្រូវបានគេស្គាល់ថា ជាគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុត។

ប្រសិនបើមានសញ្ញានៃការប្រើប្រាស់នុយក្លេអ៊ែរពិតប្រាកដ តើប្រជាជនទូទាំងពិភពលោក អាចទប់ទល់នឹងផលប៉ះពាល់សុខភាព ដែលអាចកើតមានដោយរបៀបណា?
គ្រាប់បែកនុយក្លេអ៊ែរ ធ្ងន់ធ្ងរប៉ុណ្ណា
គ្រាប់បែកនុយក្លេអ៊ែរ មានថាមពលបំផ្លិចបំផ្លាញខ្ពស់។ ប្រសិនបើធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ជីវិតភ្លាមៗ។ ប៉ុន្តែប្រសិនបើមានការលេចធ្លាយតែមួយចំនួនដូចជា ការលេចធ្លាយពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ ក៏ជាផលប៉ះពាល់ដោយប្រយោលលើសុខភាព ជាងការវាយប្រហារដោយផ្ទាល់ទៅទៀត។
គ្រោះថ្នាក់សុខភាពពី វិទ្យុសកម្មនៃនុយក្លេអ៊ែរ
វេជ្ជបណ្ឌិត Apichart Panichchiewalak, MD អ្នកជំនាញផ្នែកវិទ្យុសកម្ម និងអ្នកជំនាញផ្នែកវិទ្យុសកម្មនៅមជ្ឈមណ្ឌលមហារីក Horizon របស់ថៃ និយាយថា វិទ្យុសកម្មគឺជាបាតុភូតដែលមិនអាចសង្កេតបានដោយភ្នែក ដូច្នេះហើយ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត។ គ្រោះថ្នាក់ដែលកើតឡើងពីលក្ខណៈសម្បត្តិដែលអាចត្រូវបាន ionized (Ionizing Radiation) នៅពេលដែលវិទ្យុសកម្មឆ្លងកាត់ជាលិកានៃរាងកាយ វានឹងបណ្ដាលឲ្យមានផលប៉ះពាល់លើកោសិកាដល់កម្រិត DNA ដោយបង្កើតម៉ូលេគុលនៅខាងក្នុងកោសិកា ហើយមុខងាររបស់កោសិកាបានផ្លាស់ប្ដូរ។
១ រោគសញ្ញាវិទ្យុសកម្មស្រួចស្រាវ
ក្នុងករណីក្នុងកាំ ៣០ គីឡូម៉ែត្រពីការផ្ទុះ អាចប្រឈមនឹងការពុលវិទ្យុសកម្មស្រួចស្រាវ មានអត្រាមរណភាពប្រហែល ៥០% (ប្រសិនបើនៅរស់ មនុស្សនៅតែអាចកើតមហារីក)។ សម្រាប់អ្នកដែលរស់នៅក្នុងរង្វង់ ៣០ គីឡូម៉ែត្រនៃការផ្ទុះ វិទ្យុសកម្មនឹងថយចុះ នៅពេលដែលចម្ងាយធ្វើដំណើរកាន់តែឆ្ងាយ។ ប៉ុន្តែនៅតែមានជាតិពុលរ៉ាំរ៉ៃ វាក៏អាចមានរោគសញ្ញារ៉ាំរ៉ៃផងដែរ។ បើទោះបីជាមនុស្ស បានទទួលបរិមាណវិទ្យុសកម្មតិចតួច ប៉ុន្តែអាចបំផ្លាញ DNA បណ្ដាលមកពីការផ្លាស់ប្ដូរហ្សែន និងអាចនាំឲ្យកើតមហារីក។
ប្រសិនបើប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម ត្រូវតែលាងសម្អាតជាតិពុលចេញពីរាងកាយ ដោះសម្លៀកបំពាក់ទាំងអស់ ដាក់ក្នុងថង់បិទជិតដោយសុវត្ថិភាព។ ងូតទឹកហើយលាងសម្អាតខ្លួន ដោយទឹកត្រជាក់ និងសាប៊ូ។ ប្រសិនបើមានរបួសត្រូវលាងសម្អាត និងគ្របមុខរបួស ដើម្បីការពារការប៉ះពាល់នឹងវិទ្យុសកម្មបន្ថែមទៀត

២ ធូលីដីដែលមានជាតិវិទ្យុសកម្ម
ធូលីដែលបំពុលដោយសារធាតុវិទ្យុសកម្ម អាចអណ្តែតតាមខ្យល់លើផ្ទៃដីធំមួយ។ ការចម្លងរោគនៅក្នុងបន្លែ ធញ្ញជាតិ ដី ប្រភពទឹកធម្មជាតិ ដូច្នេះហើយ វាអាចនឹងមានមេរោគក្នុងអាហារដែលយើងញ៉ាំទៅថ្ងៃអនាគត។ អ្នកដែលទទួលទានអាហារ ឬទឹកដែលមានជាតិវិទ្យុសកម្ម អាចរមាស់ ខ្សោយ រាគ ចង្អោរ ក្អួត ការបំផ្លាញកោសិកាឈាមសធ្ងន់ធ្ងរ ខួរឆ្អឹង hematopoiesis មានភាពធន់នឹងជំងឺទាប ស្បែកឡើងពងបែក ជ្រុះសក់ រលាកទងសួត និងហានិភ័យមហារីក ហើយប្រសិនបើអ្នកប៉ះពាល់ច្រើន នោះអាចគំរាមកំហែងដល់អាយុជីវិតថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី
ចុចអាន៖ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ