ព័ត៌មានអន្ដរជាតិ
ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?
បន្ទាប់កិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន បានបញ្ចប់យប់មិញ តើ ពូទីន អាចចុចប៊ូតុង នុយក្លេអ៊ែរដែរទេ ក្រោយការចរចានេះ កំពុងស្ថិតនៅក្រោមភាពតានតឹង មិនទាន់សម្រេចនៅឡើយ។

ផ្អែកលើបញ្ហានេះ យើងនៅមិនទាន់ដឹងច្បាស់ទេថា ពូទីននឹងធ្វើដូច្នោះមែនឬយ៉ាងណានោះទេ ប៉ុន្តែនៅក្នុងភាពយន្តឯកសារឆ្នាំ ២០១៨ លោកធ្លាប់បានអត្ថាធិប្បាយថា “ប្រសិនបើនរណាម្នាក់ សម្រេចចិត្តបំផ្លាញរុស្ស៊ី យើងមានសិទ្ធិស្របច្បាប់ក្នុងការឆ្លើយតប។ វានឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ និងសម្រាប់ពិភពលោក។ ប៉ុន្តែខ្ញុំជាពលរដ្ឋនៃប្រទេសរុស្ស៊ី និងប្រទេសរបស់ខ្លួន។ ហេតុអ្វីបានជាយើងត្រូវការពិភពលោក ដោយគ្មានរុស្ស៊ី “?
ទោះយ៉ាងណា លោក Pavel Felgenhauer អ្នកវិភាគការពារជាតិ ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូជឿជាក់ថា លោកពូទីនស្ថិតនៅក្នុងកន្លែងតឹងតែង ។ គាត់មិនមានជម្រើសច្រើនទេ នៅពេលដែលលោកខាងលិចបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្ដាលរុស្ស៊ី ហើយប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី នឹងលំបាក។ វានឹងធ្វើឲ្យប្រព័ន្ធនេះ មិនអាចដំណើរការបាន។
លោកក៏បានបន្ថែមទៀតថា ជម្រើសមួយសម្រាប់ពូទីន គឺកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប ដោយសង្ឃឹមថា នឹងធ្វើឲ្យអឺរ៉ុបធ្លាក់ចុះ។ ឯជម្រើសចុងក្រោយ គឺការផ្ទុះអាវុធនុយក្លេអ៊ែរ នៅកន្លែងណាមួយនៅសមុទ្រខាងជើង រវាងចក្រភពអង់គ្លេស និងដាណឺម៉ាក ហើយមើលថា តើមានអ្វីកើតឡើង។ «គ្មាននរណាម្នាក់ត្រៀមខ្លួនរួចជាស្រេច ដើម្បីក្រោកឈរឡើងជាមួយពូទីនទេ។ យើងស្ថិតនៅកន្លែងគ្រោះថ្នាក់ »។

ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន ជ្រើសរើសជម្រើសនុយក្លេអ៊ែរ តើមាននរណាម្នាក់នៅក្នុងរង្វង់ជិតស្និទ្ធរបស់គាត់ នឹងព្យាយាមរារាំងឬបញ្ឍប់ដែរឬទេ?
លោក Dmitry Muratov ម្ចាស់ជ័យលាភីណូបែល និយាយថា «ឥស្សរជននយោបាយរបស់រុស្ស៊ី មិនដែលនៅជាមួយប្រជាជនទេ។ ពួកគេតែងតែចូលខាងអ្នកគ្រប់គ្រង។ ហើយនៅក្នុងប្រទេសរុស្ស៊ីរបស់ ពូទីន អ្នកគ្រប់គ្រងគឺមានឥទ្ធិពលទាំងអស់ »។

គួរបញ្ជាក់ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាកងកម្លាំង ឲ្យដាក់អាវុធនុយក្លេអ៊ែរ ក្នុងស្ថានភាពប្រុងជើងការកាលពីនៅថ្ងៃអាទិត្យ ចំពេលមានភាពតានតឹងជាមួយលោកខាងលិច ជុំវិញការវាយប្រហារអ៊ុយក្រែន៕
សាង ស្រីល័ក្ខ
ចុចអាន៖កិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ជាផ្លូវការហើយ
ចុចអាន៖លោក បៃដិន ថា ប្រជាជនអាមេរិកកុំខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយ រុស្ស៊ី លើ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


