Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី

បានផុស

នៅ

គណៈប្រភូអ៊ុយក្រែនម្នាក់ក្នុងចំណោមគណៈប្រតិភូទាំងអស់ដែលបានទៅចូលរួមចរចាជាមួយរុស្ស៊ីជុំវិញស្ថានភាពក្ដៅគគុករវាងប្រទេសទាំងពីរនៅក្នុងប្រទេសបេឡារុសកាលពីថ្ងៃចន្ទ កំពុងផ្ទុះការចាប់អារម្មណ៍ពីបណ្ដាញសង្គម ពាក់ព័ន្ធនឹងសម្លៀកបំពាក់ដូចជា ពាក់មួក និងអាវសាមញ្ញក្នុងតុចរចា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសខ្លាំងរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Davyd Heorhiyovych Arakhamia គឺជាអ្នកនយោបាយ អ្នកជំនួញជនជាតិអ៊ុយក្រែន និងជាអ្នកស្ម័គ្រចិត្តដែលមានដើមកំណើតចេញពីប្រទេសហ្សកហ្ស៊ី ។

កើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុង Sochi សហភាពសូវៀត លោក Arakhamia បានរស់នៅក្នុងទីក្រុង Gagra នៃប្រទេសហ្សកហ្ស៊ី ។ រហូតដល់ឆ្នាំ ១៩៩២ ដោយបានភៀសខ្លួនពីសង្រ្គាមនៅ Abkhazia គាត់បានផ្លាស់ទៅនៅជាមួយឪពុកម្តាយរបស់គាត់ទៅទីក្រុងអ៊ុយក្រែន Mykolaiv ។

បុរសខ្លាំងវ័យ ៤៣ ឆ្នាំរូបនេះបានសិក្សាផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានប្រឡងជាប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិជ្ជាជីវៈនៅសាកលវិទ្យាល័យ Open University ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ។ លោកក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន IT ជាច្រើនរួមទាំង TemplateMonster និង Weblium ជាដើម ។

នៅខែមីនា ឆ្នាំ ២០១៤ លោក Arahamia រួមជាមួយមិត្តភក្តិបានចាប់ផ្តើមគេហទំព័រដើម្បីរៃអង្គាសថវិកាសម្រាប់ឧបករណ៍របស់ទាហានឆ័ត្រយោងនៃកងពលតូចទ័ពអាកាសទី ៧៩ ។

Arakhamia ត្រូវបានតែងតាំងជាទីប្រឹក្សាអភិបាលនៃតំបន់ Mykolaiv Oblast នៅខែសីហា ឆ្នាំ ២០១៤ ។ នៅខែតុលា ឆ្នាំ ២០១៤ គាត់បានក្លាយជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាអ្នកស្ម័គ្រចិត្តនៅក្រសួងការពារជាតិអ៊ុយក្រែន ។

ក្រោយមកលោក Arakhamia គឺជាសមាជិកនៃគណបក្សនយោបាយបម្រើប្រជាជនរបស់លោកប្រធានាធិបតី Volodymyr Zelenskyy  ហើយលោកត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាអ៊ុយក្រែន Verkhovna Rada ក្នុងឆ្នាំ ២០១៩ ។ នៅក្នុងសភា លោកត្រូវបានជ្រើសរើសជាមេដឹកនាំបក្សនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ ហើយនៅខែសីហាឆ្នាំដដែលនោះលោកក៏បានបម្រើការជាលេខាធិការក្រុមប្រឹក្សាវិនិយោគជាតិផងដែរ ។

ក្នុងអំឡុងពេលឆ្នាំ ២០២២ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន លោក Arahamia គឺជាផ្នែកមួយនៃរង្វង់ដ៏ជិតស្និទ្ធនៃទីប្រឹក្សាដែលនៅតែស្ថិតក្នុងរដ្ឋធានីកៀវជាមួយប្រធានាធិបតី Volodymyr Zelenskyy ។ នៅថ្ងៃទី ២៨ ខែកុម្ភៈ លោក Arakhamia ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកនៃក្រុមចរចាដែលត្រូវបានបញ្ជូនទៅទីក្រុង Pripyat ព្រំដែនអ៊ុយក្រែន-បេឡារុស សម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ជាពេលដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយសង្គមពីឯកសណ្ឋានក្នុងតុចរចា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ សុន្ទរកថារបស់លោក Zelensky ទៅកាន់ EU ធ្វើឲ្យអ្នកបកប្រែអួលដើម ក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម