ព័ត៌មានអន្ដរជាតិ
លក្ខណៈពិសេសមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ រុស្ស៊ី ដែលបាញ់ផ្ទួនៗលើ អ៊ុយក្រែន
រយៈពេល ២ ថ្ងៃជាប់ៗគ្នាដែលរុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងលើទីតាំងមួយចំនួនរបស់អ៊ុយក្រែន ។

មីស៊ីលល្បឿនលឿនជាងសំឡេងដែលមានឈ្មោះថា Kinzhal កាលពីថ្ងៃទី ១៨ ខែមីនាបានកម្ទេចឃ្លាំងអាវុធនៅជិតទីក្រុង Ivano-Frankivsk ភាគខាងលិចអ៊ុយក្រែន ។ នៅថ្ងៃបន្ទាប់មីស៊ីលដ៏ទំនើបបំផុតរបស់រុស្ស៊ីបានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅជិតកំពង់ផែសមុទ្រខ្មៅ Mykolaiv ។
មីស៊ីល Kinzhal ត្រូវបានរចនាឡើងដើម្បីវាយប្រហារនាវាចម្បាំងរបស់អង្គការណាតូដែលបង្កការគំរាមកំហែងដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រនៅអឺរ៉ុប និងបំផ្លាញប្រព័ន្ធការពារកាំជ្រួចមីស៊ីល នាវាការពារមីស៊ីលផ្លោង និងឧបករណ៍បាញ់ពីដីផ្សេងទៀតរបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ។

វាក៏ត្រូវបានរចនាឡើងដើម្បីយកឈ្នះប្រព័ន្ធការពារដែនអាកាស ឬមីស៊ីលរបស់សហរដ្ឋអាមេរិករួមទាំង MIM-104 Patriot ប្រព័ន្ធ THAAD និងប្រព័ន្ធប្រយុទ្ធ Aegis ជាដើម ។
ចំណែករយៈចម្ងាយរបស់មីស៊ីលនេះគឺ ២,០០០ គីឡូម៉ែត្រ ឬក្នុងល្បឿន Mach 10 នៅពេលដឹកដោយយន្តហោះ MiG-31K និង ៣,០០០ គីឡូម៉ែត្រ នៅពេលដឹកដោយយន្តហោះ Tu-22M3 ។

Kinzhal គឺជាកាំជ្រួចមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីដែលមានសមត្ថភាពនុយក្លេអ៊ែរ ។ វាអាចផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរទម្ងន់រហូតដល់ ៥០០ គីឡូក្រាម ហើយត្រូវបានគេដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Southern Military District និង Western Military District របស់រុស្ស៊ី ។
Kinzhal បានដាក់ដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៧ ហើយជាអាវុធយុទ្ធសាស្ត្រថ្មីមួយក្នុងចំណោមអាវុធយុទ្ធសាស្ត្រថ្មីទាំង ៦ របស់រុស្ស៊ី ដែលបានបង្ហាញដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៨ ។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ ២០១៦ ក្នុងអំឡុងពេលយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ មីស៊ីលលឿនជាងសំឡេង រុស្ស៊ី សម្លាប់ទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួល ជាង ១០០ នាក់ (មានវីដេអូ)
ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


