KPT+
ទម្លាយប្រាក់ខែអ្នកបោសសម្អាតក្នុងវិមានម្ចាស់ក្សត្រី Elizabeth
មិនចម្លែកឡើយ ដែលអ្នកមានៗលើលោករមែងចំណាយប្រាក់ឈ្នួលរាប់សិបលានដុល្លារក្នុង១ឆ្នាំៗ ដើម្បីជួលមនុស្សមកធ្វើការក្នុងផ្ទះ ឬជួលអង្គរក្សក្នុងតម្លៃកប់ពពកដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។

ដូចគ្នានេះគ្រួសាររាជវង្សអង់គ្លេស ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកកាស់កកាយនូវតម្លៃប្រាក់ឈ្នួលអ្នកបម្រើម្នាក់ៗ ហើយបន្ទាប់ពីសាធារណជនជាច្រើនបានដឹង ពួកគេពិតជាភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមព័ត៌មានពី Daily Mail បានឲ្យដឹងថា ក្នុង១ឆ្នាំ វិមាន Buckingham Palace នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានផ្ដល់ប្រាក់បៀវត្សរ៍ឱ្យបុគ្គលិកដែលជាអ្នកសម្អាតធូលីគ្រឿងសង្ហារឹមក្នុងបរមរាជវាំង ក្នុងម្នាក់ទទួលបានចាប់ពី ១១,៣០០ ផោន (ជាង ១៤,៨០០ដុល្លារ) ដល់ ២២,៦០០ (ជាង៣៤,០០០ ដុល្លារ)។ ការងាររបស់ពួកគេ បោសជូតតែលើគ្រឿងសង្ហារឹមប៉ុណ្ណោះ ខណៈប្រាក់ខែជាក់លាក់នឹងត្រូវផ្ដល់ជូន អាស្រ័យលើចំនួនម៉ោងធ្វើការរបស់ពួកគេម្នាក់ៗ។

ក្នុងនោះដែរ គេដឹងថា បុគ្គលិកទាំងអស់អាចជ្រើសរើសធ្វើការចាប់ពី ២០-៤០ ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងវិមានដែលមានផ្ទៃសរុប ៧៧,០០០ ម៉ែត្រការ៉េ និង ៧៧៥ បន្ទប់ ហើយពេលវេលាធ្វើការគឺអាចបត់បែនបានតាមការស្នើសុំរបស់បុគ្គលិក។

ប្រភពបន្ថែមថា ទោះជាបុគ្គលិកបោសសម្អាតមិនតម្រូវឱ្យមានការកម្រិតវប្បធម៌ល្អក្ដី ប៉ុន្តែពួកគេត្រូវមានបុគ្គលិកលក្ខណៈរវាសរវៃ យកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់ ដើម្បីអាចសម្រេចបាននូវប្រសិទ្ធភាពការងារល្អបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាហារ ៦មុខ ម្ចាស់ក្សត្រី អេលីហ្សាបែត មិនសោយទាល់តែសោះ និងសោយជាប្រចាំ
ចុចអាន៖ សួយសារអាករអ្វីដែលព្រះមហាក្សត្រី ELIZABETH មានសិទ្ធទទួលយកពីប្រទេសផ្សេង?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


