KPT+
អាហារ ៦មុខ ម្ចាស់ក្សត្រី អេលីហ្សាបែត មិនសោយទាល់តែសោះ និងសោយជាប្រចាំ
ធម្មតាទេ មនុស្សម្នាក់ៗមានរសនិយមខុសៗគ្នា តាមចំណូលចិត្តរៀងខ្លួន។ ដូចគ្នាដែរ មនុស្សក្នុងខ្សែរាជវង្សអង់គ្លេស ក៏មានអ្វីដែលទ្រង់សព្វព្រះទ័យ និងមិនសព្វព្រះទ័យដែរ។ ជាក់ស្ដែង ម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ (Elizabeth II) ដែលកំពុងគ្រង់រាជ្យលើចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ន ទ្រង់មានព្រះស្ងោយត្រូវហាមប្រាមដាច់ខាត និងព្រះស្ងោយមួយចំនួន ដែលទ្រង់សព្វព្រះទ័យខ្លាំង។

១. ខ្ទឹមស ត្រូវបានហាមឃាត់
ម្ចាស់ក្សត្រីនៃរាជវង្សអង់គ្លេសអង្គនេះ មិនសោយខ្ទឹមសនោះទេ។ មូលហេតុដោយសារទ្រង់មិនសព្វព្រះទ័យនឹងក្លិនខ្ទឹមសទាល់តែសោះ។
២. អាហារជាតិម្សៅ ត្រូវហាមប្រាម នៅពេលល្ងាច
អាហារដែលព្រះមហាក្សត្រិយានីត្រូវសោយនាពេលល្ងាច មិនត្រូវជាតិកាបូអ៊ីដ្រាតដូចជា ប៉ាស្តា ដំឡូង និងអង្ករ ជាដាច់ខាត។ ការហាមប្រាមមួយនេះ គឺដើម្បីការពារព្រះសុខភាពរបស់ម្ចាស់ក្សត្រី។
៣. គ្មានទេអាហារប្រអប់
នៅលើតុព្រះស្ងោយរបស់ទ្រង់ មិនត្រូវឱ្យមានអាហារយកចេញពីប្រអប់ ឬថង់ប្លាស្ទិក នោះទេ។ ដោយសារម្ចាស់ក្សត្រីត្រូវសោយអាហារគ្រប់យ៉ាងនៅលើចានមាសមាស ជាមួយនឹងកាំបិតមាស និងសមមាស។ឪ ដូច្នេះអាហារវេចខ្ចប់គ្រប់យ៉ាងត្រូវហាមឃាត់ដាច់ខាត។
៤. សាំងវិច ត្រីធូណា
នំសាំងវិចគឺជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់មនុស្សជាច្រើន រួមទាំងព្រះមហាក្សត្រិយានីផងដែរ។ ចំណែករូបមន្តសាំងវិចដែលទ្រង់តែងតែសោយជាប្រចាំ គឺ ត្រីធូណា ទឹកម៉ាយ៉ាណេស ជាមួយនឹងបន្លែត្រសក់។
៥. សោយចេក ឬក្រូច ត្រូវប្រើសម និងកាំបិត
អាហារសម្រន់មួយក្នុងចំណោមអាហារដែលម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ សព្វព្រះទ័យ គឺផ្លែឈើស្រស់។ ប៉ុន្តែវាចម្លែកបន្តិច ព្រោះថារាល់ពេលដែលទ្រង់សោយចេក ឬផ្លែក្រូច ម្ចាស់ក្សត្រីអង្គនេះត្រូវប្រើសម និងកាំបិតជានិច្ច។
៦. អាហារសម្រន់សំណព្វរបស់ម្ចាស់ក្សត្រី
ព្រះមហាក្សត្រិយានីសព្វព្រះទ័យនំសូកូឡាខ្លាំងជាងគេ និងបន្ទាប់មកគឺ នំផេនខេក។ រាល់ពេលទ្រង់យាងក្រសាលនៅទីជិតឆ្ងាយ ទ្រង់តែងតែមានអាហារ ២មុខនេះ ដាក់តាមព្រះកាយជារឿយៗ។
តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះអាហារប៉ុន្មានមុខនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិមានមួយ ចំណាយប្រាក់រាប់លានជួសជុល តែម្ចាស់ក្សត្រី Elizabeth មិនធ្លាប់យាងទៅសូម្បីម្ដង
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ជាប់តំណែងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


