KPT+
សួយសារអាករអ្វីដែលព្រះមហាក្សត្រី ELIZABETH មានសិទ្ធទទួលយកពីប្រទេសផ្សេង?
មហាក្សត្រី Elizabeth មានទ្រព្យសម្បត្តិ ដែលអាចគ្របដណ្ដប់លើរាជវង្ស និងអ្វីៗជាច្រើនផ្សេងទៀត ហើយក្រមរាជអង់គ្លេសជាទូទៅណែនាំដល់រាជវង្សានុវង្សប្រឆាំងនឹងការទទួលយកអំណោយពីអ្នកផ្សេង។
ប៉ុន្តែមានអំណោយខ្លះ ដែលខ្សែរាជវង្សអាចទទួលយកបានក្នុងករណីលើកលែង។
នេះគឺជាអំណោយការទូតចំនួន ៨ សម្រាប់ខ្សែរាជវង្ស អាចទទួលយកបាន ៖
១. ឃ្មោះ

ឃ្មោះដែលធ្វើពីដែក បានព្យួរដោយស្នែងខ្មៅពីរនៅលើមូលដ្ឋានចតុកោណ ជាអំណោយរបស់ Tuanku Ja’afar ibni Almarhum Tuanku Abdul Rahman ជូនដល់ព្រះមហាក្សត្រិយានីអំឡុងពេលអាហារថ្ងៃត្រង់នៅវិមាន Buckingham នៅឆ្នាំ ១៩៩៥ បានឆ្លាក់ជាតំណាងឲ្យប្រទេសម៉ាឡេស៊ី។
២. សំពៅមិត្តភាព

ដោយយកគំរូតាមសំពៅកំណប់របស់ Zheng He ដែលជាអ្នករុករកនិងអ្នកការទូតម្នាក់ ក្នុងរាជវង្ស មិង សំពៅនៃមិត្តភាពនេះត្រូវបានប្រគល់ឲ្យព្រះមហាក្សត្រិយានី ដោយ ប្រធានាធិបតី Xi Jinping ក្នុងដំណើរទស្សនកិច្ចនៅឆ្នាំ ២០១៥ ។
សំពៅនេះបង្ហាញពីការរចនាដ៏ល្អឯក និងមានសត្វព្រាប olive ជានិមិត្តសញ្ញាចិន នៃសន្តិភាពនិងមិត្តភាព។
៣. ប្រអប់ម្រ័ក្សណ៍មាស

ប្រអប់ម្រ័ក្សណ៍មាសនេះមានរូបភាពជាសត្វ heron ត្រូវបានបង្កើតឡើងដោយអធិរាជ Meiji និងអ្នកលេងខ្មុកម្រ័ក្សណ៍សម័យ Shirayama Shosai ។ អធិរាជ Showa នៃប្រទេសជប៉ុនបានផ្ញើទៅព្រះមហាក្សត្រិយានីនៅឆ្នាំ ១៩៥៣ ។
៤. វាយនភណ្ឌនៃសំលៀកបំពាក់របស់នាគ

បំណែកនៃវាយនភណ្ឌឆ្លាក់ពីមាស ដែលមានរូបរាងដូចនាគរបស់ហុងកុង បានប្រគល់ជាអំណោយទៅដល់ព្រះមហាក្សត្រិយានីក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវការនាឆ្នាំ ១៩៧៥ ។
៥. រូបចម្លាក់ Diwan-i-Khas

រូបចម្លាក់ប្រាក់នៃព្រះពន្លា Diwan-i-Khas ត្រូវបានប្រគល់ជូនដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Morarji Desai ក្នុងឱកាសខួបរំលឹកពីប្រាក់របស់ព្រះមហាក្សត្រិយានី ក្នុងឆ្នាំ ១៩៧៧ ។
៦. ប្រអប់រូបរូបតុក្កតាត្លុក

ស្ដេច Hamengkubuwono ទី១០នៃ ស៊ុលតង់និងជាទេសាភិបាលទី ១ នៃ Yogyakarta និងជាអនុប្រធានាធិបតីនៃឥណ្ឌូណេស៊ី បានប្រគល់ប្រអប់រូបតុក្កតាត្លុកនេះដល់ព្រះមហាក្សត្រិយានីក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៧៤ ដែលជារចនាបថបែបប្រពៃណីរបស់ឥណ្ឌូណេស៊ីនៃ wayang golek។
៧. ប្រអប់មាសរាងចតុកោណកែង
នៅឆ្នាំ ១៩៧២ ព្រះមហាក្សត្រីនិងព្រះអង្គម្ចាស់ Philip បានបំពេញទស្សនកិច្ចនៅប្រទេសថៃ និងបានទទួលប្រអប់អញ្ជើញមួយដែលមានរាងចតុកោណកែង ពីព្រះរាជានិងមហាក្សត្រីថៃ។
ផ្នែកខាងក្រៅនៃប្រអប់ ជាលោហៈនិងលាយជាមួយមាស ហើយគម្របនោះត្រូវបានតុបតែងជានិមិត្តតំណាងជាតិ។
៨. ថ្មម៉ាបនិងត្រាថ្មកែវ
ប្រធានាធិបតីសាំងហ្គាពួរលោក Wee Kim Wee បានប្រគល់អំណោយថ្មម៉ាបមួយគូរួមជាមួយត្រាថ្មកែវ ទៅព្រះមហាក្សត្រិយានីក្នុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី នាឆ្នាំ ១៩៨៩ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មកដឹងវិធីសាស្ត្រនៃកំពូលសេដ្ឋី ៥ រូប មានកំណើតចេញពីគ្រួសារក្រីក្រ
ចុចអាន៖សិក្សាអំពីព្រះនាង NOOR ដែលនិរទេសចេញពីអ៊ីរ៉ង់ តែបេះដូងឲ្យតម្លៃជាតិជានិច្ច
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


