ព័ត៌មានជាតិ
ខេត្តបាត់ដំបង ចាប់ផ្ដើមបើកពិធីទទួលសង្ក្រាន្តឆ្នាំថ្មី
នៅតាមសាលារៀនមួយចំនួនក្នុងក្រុងបាត់ដំបង មានការប្រារព្ធពិធីទទួលអបអរសង្ក្រាន្តឆ្នាំថ្មីជាបណ្តើរៗហើយ ដោយមានទាំងការរៀបចំនូវល្បែងប្រជាប្រីយ៍ដើម្បីកំសាន្តផងដែរ។
នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអញ្ជើញជាអធិបតីនៅក្នុងការបើកពិធីស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមទទួលទេវត្តាឆ្នាំថ្មី ដែលនឹងយាងចុះមកនាពេលដ៏ខ្លីខាងមុខនេះ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ សម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលក្រុង ផេង សិទ្ធី បានធ្វើការសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស ដោយបានលើកឡើងថា នេះជាឱកាសដ៏វិសេសវិសាលបំផុតដែលប្រមុខនៃរាជរដ្ឋាភិបាល បានអនុញ្ញាតអោយមានការបើកសង្ក្រាន្តឆ្នាំថ្មីឡើងវិញ បន្ទាប់ពីមានការផ្អាករយ:ពេល២ឆ្នាំ ដោយសារការរុករាននៃជំងឺកូវីដ-១៩។

លោកអភិបាលក្រុងក៏បានសង្កត់ធ្ងន់ថា បើទោះបីជាមានការបើកសង្ក្រាន្តឆ្នាំថ្មីឡើងវិញក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ និងប្រើប្រាស់អាល់កុល ឬជែល អោយបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់អោយបាននូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ជាចុងក្រោយ គណអធិបតីទាំងអស់ ក៏បានអញ្ជើញបាញ់ទឹកប្រោះព្រំ លាបម្សៅ រាំងវង់ និងលេងល្បែងប្រជាប្រីយ៍កំសាន្តផងដែរ ដើម្បីជានិមិត្តរូបទទួលស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


