កីឡា
គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា រំពឹងកោះហៅកីឡាការិនីក្រៅស្រុក រួមក្រុមនៅស៊ីហ្គេម ២០២៣
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំនេះមុនកម្ពុជាទទួលធ្វើម្ចាស់ផ្ទះវិញម្ដងនៅឆ្នាំក្រោយ។

ក្រុមនារីកម្ពុជា នឹងស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះវៀតណាម, ហ្វីលីពីន និងឥណ្ឌូណេស៊ី ខណៈលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានចាត់ទុកថាជាពូលមរណៈ បន្ថែមលើសពីនេះលោកបានបញ្ចាក់ថា សហព័ន្ធក៏ពុំមានគម្រោងកោះហៅកីឡាការិនីដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសផងដែរ។
លោក ប្រាក់ វុទ្ធី បានប្រាប់កម្ពុជាថ្មី យ៉ាងដូច្នេះថា៖ «យើងឃើញថា ពិតជាមិនងាយស្រួលសម្រាប់យើង ព្រោះបើក្រឡេកមើលម្ចាស់ផ្ទះវៀតណាម គឺជាក្រុមខ្លាំង ខណៈហ្វីលីពីន ឆ្នាំ ២០១៩ គេបានលេខ ៣ ទៀត អាចនិយាយបានថាតានតឹង ដោយឡែកកីឡាការិនីរបស់យើងមានបទពិសោធន៍តិចតួច និងខ្លះទៀតសឹងតែគ្មានបទពិសោធន៍លើឆាកអន្តរជាតិ យ៉ាងណាយើងនឹងខំប្រឹងដើម្បីវាស់ស្ទង់សមត្ថភាពឆ្ពោះទៅស៊ីហ្គេម ២០២៣។»
នាពេលបច្ចុប្បន្នគេឃើញមានកីឡាការិនីកម្ពុជា ៣ នាក់ ទាំងកូនកាត់ និងកូនខ្មែរសុទ្ធសាធកំពុងរស់នៅក្រៅប្រទេសហើយក៏កំពុងលេងកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌបាល់ទាត់មួយដែលអាចនិយាយបានថា មានកម្រិតប្រកួតប្រជែង រួមមានកីឡាការិនី Sandra Hill កូនកាត់ខ្មែរ-អូស្ត្រាលី ប្រកបអាជីពនៅសាកលវិទ្យាល័យនាសហរដ្ឋអាមេរិក, កីឡាការិនី Selena Chhiv គឺជាកូនខ្មែរសុទ្ធសាធ ដែលអាជីពជាកីឡាការិនីបាល់ទាត់ នៅក្នុងប្រទេសកាណាដា ដោយធ្លាប់លេងឱ្យឈុតយុវនារីអាយុក្រោម ១៩ ឆ្នាំ របស់ក្រុមខ្លាំង Norte Dame De Grace និងកីឡាការិនី ហួត គឹមហុង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងលេងឲ្យក្រុមសាកលវិទ្យាល័យមួយផងដែរ។

«សម្រាប់ស៊ីហ្គេម ២០២២ នៅវៀតណាមនេះយើងមិនមែនគម្រោងកោះហៅកីឡាការិនីនៅក្រៅប្រទេសមករួមក្រុមនោះទេ ប៉ុន្តែយើងមានគម្រោងកោះហៅពួកគេនៅឆ្នាំ ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះក៏មានគម្រោងទៅហ្វឹកហាត់នៅចិន លើកដំបូងក្រោយចប់ស៊ីហ្គេមនៅវៀតណាម ៩០ ថ្ងៃ និងមុនស៊ីហ្គេម ២០២៣ នៅកម្ពុជា ៦០ ថ្ងៃ ដើម្បីឲ្យកាន់តែយល់ចិត្តគ្នាផងដែរ»។ សម្ដិរបស់លោក ប្រាក់ វុទ្ធី។


សូមបញ្ជាក់ថា ប្រកួតបើកឆាករបស់ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា គឺនៅថ្ងៃទី០៩ ខែឧសភា ដោយនឹងត្រូវជួប ហ្វីលីពីន បន្ទាប់មកជួបឥណ្ឌូនេស៊ី នៅថ្ងៃទី១១ និងចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នាផងដែរ ពូល B មានក្រុម ថៃ, មីយ៉ាន់ម៉ា, ឡាវ និង សិង្ហបុរី៕
រូបភាព៖ សហ័ព្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន