Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ប្រារព្ធខួប ១០ ឆ្នាំនៃការដឹកនាំរបស់លោក គីម ជុងអ៊ុន តែគ្មានវត្តមានមេដឹកនាំរូបនេះឡើយ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយក្នុងខួប ១០ ឆ្នាំនៃការឡើងកាន់តំណែងរបស់លោក គីម ជុងអ៊ុន ជាប្រធានគណបក្សពលករដែលកំពុងកាន់អំណាច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់គណបក្ស រួមទាំងប្អូនស្រីរបស់លោកគឺលោកស្រី Kim Yo Jong ក៏បានចូលរួមព្រឹត្តិការណ៍នោះផងដែរ ខណៈលោក គីម ខ្លួនឯងផ្ទាល់​មិន​បាន​ចូល​រួម​នោះ​ទេ ប៉ុន្តែ​រូប​ភាព​ដ៏​ធំ​របស់​មេដឹកនាំ​រូបនេះត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញក្នុងពិព័រណ៍នោះ ។

ទន្ទឹមនោះលោក Choe Ryong Hae ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលមិនបានប្រាប់ពីមូលហេតុដែលលោក គីម អវត្តមានឡើយ ដោយលោកគ្រាន់តែអះអាងថា លោក គីម ទទួលបានសមិទ្ធិផលដ៏ធំជាប្រវត្តិសាស្ត្រតាមរយៈការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរសម្រាប់ប្រទេស ។

ចំណែកការផ្សាយតាមទូរទស្សន៍ក៏បង្ហាញពីរូបថតរបស់មីស៊ីល Hwasong-17 ដែលទីក្រុងព្យុងយ៉ាងពណ៌នាថាជាមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន ។

បន្ថែមពីនេះ កាសែត Rodong Sinmun ក៏បានផ្សាយអំពីការតាំងពិព័រណ៍នេះផងដែរ ហើយបានពណ៌នាអំពីរបស់របរប្រហែល ៨០០ ដែលទាក់ទងនឹងមេដឹកនាំរបស់ប្រទេសនៅក្នុងសារមន្ទីរក្រុងព្យុងយ៉ាង ។

ស្របពេលជាមួយគ្នានោះ រូបថត​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចូលរួម​ក្នុង​កិច្ចចរចាក៏​ត្រូវ​បាន​ដាក់​តាំងនៅ​ចន្លោះ​រូបថត​នៃ​ជំនួប​ស្រដៀង​គ្នា​ជាមួយ​មេដឹកនាំ​ចិន និង​រុស្ស៊ី ។

ក្នុងនោះ មតិយោបល់ជាច្រើនរបស់លោក គីម ក៏ត្រូវបានបង្ហាញរួមជាមួយនឹងរូបថតរបស់លោកផងដែរ ដោយក្នុងមតិយោបល់ទាំងនេះបង្ហាញពីមេដឹកនាំប្រទេសពន្យល់ពីសារៈសំខាន់នៃទំនាក់ទំនងជាមួយមហាអំណាចបរទេសដែលស័ក្តសមនឹងប្រទេសមានឋានៈជាមហាអំណាចនុយក្លេអ៊ែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ឲ្យប្រទេសទាំងអស់កុំធ្វើប្រតិបត្តិការអាវុធទ្រង់ទ្រាយធំជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម