ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យប្រទេសទាំងអស់កុំធ្វើប្រតិបត្តិការអាវុធទ្រង់ទ្រាយធំជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយមន្ត្រីកំពូលឥណ្ឌាថា សហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យប្រទេសទាំងអស់កុំធ្វើប្រតិបត្តិការអាវុធទ្រង់ទ្រាយធំជាមួយរុស្ស៊ី ។

នៅពេលត្រូវបានសួរថាតើទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌាលើការទិញប្រព័ន្ធខែលការពារដែនអាកាស S-400 ឬយ៉ាងណានោះ លោក Blinken បាននិយាយថា “យើងបន្តជំរុញឲ្យប្រទេសទាំងអស់ចៀសវាងប្រតិបត្តិការទ្រង់ទ្រាយធំថ្មីលើប្រព័ន្ធអាវុធរុស្ស៊ី ជាពិសេសចំពោះអ្វីដែលរុស្ស៊ីកំពុងធ្វើចំពោះអ៊ុយក្រែន” ។
លោក Blinken បញ្ជាក់ថា “បច្ចុប្បន្នយើងមិនទាន់បានធ្វើការប្តេជ្ញាចិត្តទាក់ទងនឹងការដាក់ទណ្ឌកម្មដែលអាចកើតមាន ឬការលើកលែងដែលមានសក្តានុពលនៅក្រោមច្បាប់ CAATSA នៅឡើយទេ” ។

កន្លងមក យោធាឥណ្ឌាប្រើប្រាស់អាវុធជាច្រើនប្រភេទដែលផលិតដោយរុស្ស៊ី រួមទាំងប្រព័ន្ធមីស៊ីល រថក្រោះ និងកាំភ្លើងធំ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម រួមទាំងការទិញប្រព័ន្ធខែលការពារដែនអាកាស S-400 របស់រុស្ស៊ីផងដែរ ។
ស្របពេលជាមួយគ្នានេះ ឥណ្ឌាក៏បានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ហើយបានបដិសេធមិនចូលរួមជាមួយលោកខាងលិចក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងធ្វើឲ្យណាតូកើនសមាជិកពី ៣០ ទៅ ៣២ ប្រទេស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


