ព័ត៌មានអន្ដរជាតិ
សៀវភៅខ្នាតតូច បាត់ខ្លួនរាប់ទសវត្សរ៍ បង្ហាញខ្លួននៅញូវយ៉ក មានតម្លៃកប់ពពក
សៀវភៅកំណាព្យខ្នាតតូចដែលសរសេរដោយក្មេងអាយុ ១៣ឆ្នាំ Charlotte Bronte ត្រូវបានដាក់បង្ហាញក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលាក់ទុកជាងមួយសតវត្សរ៍កន្លងមក។

សៀវភៅមួយក្បាលនេះ សរសេរលើសន្លឹកចំនួន ១៥ទំព័រ ក្នុងកំលុងឆ្នាំ១៨២៩។ ទំហំរបស់វាតូចជាងសន្លឹកបៀមួយសន្លឹកទៅទៀត ហើយវាសរសេរជាកម្រងកំណាព្យចំនួន ១០បទ ដែលមិនទាន់បោះពុម្ពនោះទេ។

សៀវភៅនេះបានបាត់វត្តមានជាសាធារណៈតាំងពីខែវិច្ឆិកា ឆ្នាំ១៩១៦មកម្ល៉េះ ដែលកាលណោះត្រូវបានដាក់លក់ដេញថ្លៃ នៅទីក្រុងញូវយ៉ក ក្នុងតម្លៃ ៥២០ដុល្លារអាមេរិក។

យ៉ាងណាមិញ ថ្មីៗនេះ សៀវភៅដ៏តូចនេះ បានបង្ហាញខ្លួនម្ដងទៀត និងត្រូវបានដាក់លក់នៅក្នុងពិព័រណ៍សៀវភៅបុរាណអន្តរជាតិញូវយ៉ក ជាមួយនឹងតម្លៃដេញថ្លៃចាប់ពី ១.២៥លានដុល្លារអាមេរិក។ ទោះយ៉ាងណា មកទល់នឹងថ្ងៃសោរ៍ ទី២៣ ខែមេសានេះ វាមិនទាន់លក់ចេញនៅឡើយទេ ខណៈពិព័រណ៍នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្បូងពេជ្រខ្មៅ ធំបំផុតលើពិភពលោក លក់ដាច់ហើយ តម្លៃរាប់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា