សេដ្ឋកិច្ច
ខែមេសានេះ CDC អនុម័តគម្រោងវិនិយោគចំនួន ១១ មានទុនជាង ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) នៅខែមេសាឆ្នាំ២០២២នេះ បានអនុម័តគម្រោងវិនិយោគចំនួន១១ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៨២៧៤កន្លែង។

ចំនួននេះបើប្រៀបធៀបទៅនឹងខែមីនាឆ្នាំ២០២២ មានការកើនឡើង ខណៈខែមីនា CDC បានអនុម័តវិនិយោគចំនួន ៤ដែលមានទុនវិនិយោគប្រមាណជាង ១៣លានដុល្លារអាមេរិក ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៣ ពាន់កន្លែងប៉ុណ្ណោះ។
ក្នុងចំណោមក្រុមចំនួន ១១ ក្នុងនោះបានបោះទុនវិនិយោគចាប់ពី ១លានដុល្លារអាមេរិកដល់ជាង ១៤ លានដុល្លារអាមេរិក ដោយវិនិយោគភាគច្រើនលើការបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ រួមទាំងរោងចក្រផលិតកាបូបគ្រប់ប្រភេទ រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិកនិង រោងចក្រផលិតនិងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិករោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


