ព័ត៌មានជាតិ
កំណើនថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន រុញអតិផរណាកម្ពុជារំពឹងកើនឡើង ៤%ឆ្នាំនេះ
បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០២២ អតិផរណារំពឹងថា នឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃ ម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់លោក លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅក្នុងជំនួបជាមួយបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា កាលពីថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២២។

លោក ស៊ុំ សន្និសិទ្ធ បានបន្តថា កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%) វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាព ល្អប្រសើរជាលំដាប់ ដោយរាជរដ្ឋាភិបាលបានចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជាពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០% ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

ជារៀងរាល់ឆ្នាំ ក្រុមបេសកកម្មរបស់ IMF តែងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីតាមដាននិងវាយតម្លៃនូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែត្រូវអាក់ខានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយកិច្ចការនានាត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជំនួសវិញ។ ស្របពេលដែលជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល និងការបើកប្រទេសឡើងវិញ ក្រុមបេសកកម្មរបស់ IMF នឹងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័ន និងនឹងអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្ងៃទី៩ -១៦ ខែឧសភា ឆ្នាំ២០២២។

ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា ក៏បានថ្លែងអំណរគុណដល់ IMF ដែលបានគាំទ្រ ធនាគារជាតិនៃកម្ពុជា តាមរយៈ ការបណ្តុះបណ្តាល និងការផ្តល់ជំនួយបច្ចេកទេស ទាំងរយៈពេលខ្លីនិងវែង។ ក្នុងរយៈពេលកន្លងមក ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយបច្ចេកទេសលើ ការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។ ជារួមមក ឯកឧត្តម ទេសាភិបាលរង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាពនិងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាពនិងបរិយាបន្ន។
គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១% ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ