Connect with us

កីឡា

ភរិយាលោកឧកញ៉ា ឬទ្ធី សំណាង អាចនឹងចូលមកបន្តដឹកនាំក្លិបភ្នំពេញក្រោន

បានផុស

នៅ

​លោកជំទាវ ភូ ឈា​លីន ភរិយា​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង អតីត​ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន អាច​នឹង​ចូលមក​ដឹកនាំ​ក្លិប​រហស្សនាម សឹង្ហ​ក្រហម បន្ត​ពី​ស្វាមី​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ​ ២០២២ កន្លង​ទៅដោយ​រោគាពាធ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ល្ងាច​ថ្ងៃទី ​១៦ ខែឧសភា ឆ្នាំ​ ២០២២ លោកជំទាវ ភូ ឈា​លីន រួមទាំង​ក្រុមគ្រួសារ និង​អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​ក្នុង​ការគោរព​វិញ្ញាណក្ខន្ធ លោក​ឧកញ៉ា នៅ​កីឡដ្ឋាន Smart RSN ជាទី​ដែល​លោក​បង្កើតឱ្យមាន​កីឡដ្ឋាន​បាល់ទាត់​នៅទីនេះ​ផ្ទាល់ ក៏ដូចជា​បណ្ដុះ​កីឡាករ​ល្អៗ​ជាច្រើន​។​

នៅក្រោយបញ្ចប់ការគោរពវិញ្ញាណក្ខន្ធរបស់លោកឧកញ៉ា តំណាងលោកជំទាវ បានបញ្ជាក់ថានឹង​បន្តកេរដំណែលរបស់លោកឧកញ៉ា ឬទ្ធី សំណាង។ បន្ថែម​លើសពីនេះ​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ជាពិសេស​អ្នកគាំទ្រ​ក្លិប បាន​សម្ដែង​ការគាំទ្រ​ដល់​លោកជំទាវ ភូ ឈា​លីន ក្នុង​ការឱ្យ​ដឹកនាំ​ក្លិប ដើម្បី​បន្ត​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​។ យ៉ាងណាមិញ​ក្លិប​មិនទាន់​បញ្ជាក់​ច្បាស់​ថា​ប្រធាន​ក្លិប​ថ្មី​ជា​អ្នកណា​នៅឡើយ​នោះទេ ដោយ​អាច​រង់ចាំ​រហូតដល់​ចប់សព្វគ្រប់​កម្មវិធី​បុណ្យ​របស់លោក​ឧកញ៉ា​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​ករណីនេះ ប្រសិនបើ​លោកជំទាវ​ពិតជា​ប្រកាសថា​នឹង​បន្ត​ធ្វើជា​ប្រធាន​ក្លិប​ជា​ផ្លូវការ នោះ​បានន័យថា​នៅ​កម្ពុជា មាន​ក្លិប​ចំនួន ៣​ ហើយ ដែលមាន​ប្រធាន​ក្លិប​ជា​ស្ត្រី ពោលគឺ​បន្ទាប់ពី​ក្លិប​បឹងកេត មាន​លោកស្រី ពុធ ធីតា ជា​ប្រធាន និង​ក្លិប​វិសាខា មាន​លោកជំទាវ កែវ សួន​សុ​ភី ជា​ប្រធាន​ក្លិប​។​

​គួរ​រំ​ឮ​កថា លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានទទួល​អនិច្ចកម្ម វេលា​ម៉ោង ៨:១០ ​នាទី​ព្រឹក​ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ​ ២០២២ នេះ​ដោយ​រោគាពាធ ខណៈ​មរណភាព​របស់​រូបលោក​ត្រូវបាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា សម្ដែង​ការសោកស្ដាយ​ជាខ្លាំង ដ្បិត​លោក​បានរួម​ចំណែក​ក្នុង​វិស័យនេះ​ច្រើន​លើសពី​ការរំពឹងទុក​។​

​នេះ​ជាការ​បាត់បង់​ដ៏​ធំធេង​មួយ​សម្រាប់​បាល់ទាត់​ជាតិ នូវ​បុរស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ឆ​ន្ទះ និង​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់ ចង់​រួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​ពិតៗ យ៉ាង​សស្រាក់សស្រាំ​អស់​រយៈពេល​ច្រើនជាង ១០ ​ឆ្នាំ​មកនេះ ចាប់តាំងពី​លោក​ចូលមក​គ្រប់គ្រង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​ ២០០៨៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២៥ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤៤ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម