ព័ត៌មានជាតិ
អ្នកនេសាទខ្នាតតូចចុះនេសាទវិញ ក្រោយអាជ្ញាធរស្តារកំប្លោកចេញអស់
អ្នកនេសាទខ្នាតតូច ដែលប្រកបអាជីពលើផ្ទៃទឹកទន្លេបាសាក់ម្តុំច្បារអំពៅបានចុះទូកនេសាទវិញ បន្ទាប់ពីដើមកំប្លោកត្រូវបានស្តារចេញ។
លោក លី ហួត ជំនួយការសាលាសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៦ខែឧសភានេះថា ចាប់តាំងពីដើមកំប្លោកត្រូវបានស្តាចេញអស់នាថ្ងៃទី២៤ខែឧសភាមក គឺបងប្អូនអ្នកនេសាទខ្នាតតូចបាននាំគ្នាចុះទូកនេសាទក្នុងទន្លេបាសាក់ឡើងវិញ បន្ទាប់ពីខកខានដោយដើមកំប្លោក ដែលអណ្តែតមកពេញលើផ្ទៃទន្លេសឹងរកចន្លោះបើកទូកមិនបាន។


លោក លី ហួត បានបញ្ជាក់ថា ដើមកំប្លោកត្រូវអាជ្ញាធរនឹងអ្មកនេសាទនាំគ្នាស្តាចេញឡើងគោកព្រោះបើមិនស្តាគឺនៅពេញផ្ទៃទឹកដដែល។
តាមការអះអាងពី អ្នកនេសាទឈ្មោះ ឯល អុីសា បានប្រាប់ថា ពួកគាត់ត្រូវបានផ្អាកការនេសាទអស់រយះពេលជិតកន្លះខែ ដោយសារតែដើមកំប្លោកអណ្តែតមកលើផ្ទៃទន្លេយ៉ាងណែនតាន់តាប់រកផ្លូវចែវទូកមិនបាន បើទោះជាប្រើប្រាស់ទូកម៉ាសុីនក្តី។ ទោះជាយ៉ាងណាក៏ដើមកំប្លោកនៅបន្តអណ្តែតពីទន្លេសាបជាបន្តបន្ទាប់តាមរដូវកាលជារៀងរាល់ឆ្នាំមក៕


អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន