ព័ត៌មានអន្ដរជាតិ
ស្រ្តីម្នាក់ក្លាយជាវីរនារី ទប់ស្កាត់ការវាយប្រហារ កុំអីមានមនុស្សស្លាប់ច្រើននាក់ទៀតហើយនៅ អាមេរិក
ប៉ូលិសនិយាយថា ស្ត្រីម្នាក់ដែលចូលរួមក្នុងពិធីជប់លៀងខួបកំណើត បានរារាំងការបាញ់ប្រហារសម្លាប់រង្គាលក្នុងសហរដ្ឋអាមេរិក នៅពេលនាងដកកាំភ្លើងបាញ់សម្លាប់បុរសម្នាក់ ដែលបើកការបាញ់ប្រហារដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិប្រភេទ AR-15 ទៅលើហ្វូងមនុស្សនៅខាងក្រៅអគារផ្ទះល្វែងមួយ។

ខ្មាន់កាំភ្លើង ត្រូវបានស្នើសុំឲ្យបន្ថយល្បឿនយានយន្តព្រោះក្មេងៗកំពុងលេង ហើយបន្ទាប់មក គាត់ក៏បានវិលត្រលប់មកវិញ និងកំណត់គោលដៅលើក្រុមមនុស្សមានគ្នាពី ៣០ទៅ៤០នាក់ នៅក្នុងទីក្រុង Charleston រដ្ឋ West Virginia កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភា។
អ្នកនាំពាក្យប៉ូលិស Tony Hazelett បាននិយាយថា ប្រតិកម្មរហ័សរបស់ស្រ្តីរូបនោះ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ លោក Hazelett បានប្រាប់សន្និសីទសារព័ត៌មានថា ស្ត្រីដែលបាញ់កាំភ្លើងនោះ មិនមានប្រវត្តិជាមន្ត្រីកាន់មុខតំណែងណាមួយឡើយ ហើយនាងក៏មិនត្រូវបានគេបង្ហាញអត្តសញ្ញាណដែរ។

លោកអះអាងថា “ស្រ្តីរូបនោះ គ្រាន់តែជាអ្នករស់នៅក្នុងសហគមន៍ ដែលកាន់អាវុធដោយស្របច្បាប់ប៉ុណ្ណោះ។ ហើយជំនួសឲ្យការរត់ចេញពីការគំរាមកំហែង នាងបានចូលរួមក្នុងការគំរាមកំហែងដោយផ្ទាល់ និងបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់”។
ស្ត្រីរូបនេះ បន្តនៅកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ ហើយសហការជាមួយក្រុមស៊ើបអង្កេត។ ប៉ូលិសនិយាយថា នាងនឹងមិនទទួលរងការចោទប្រកាន់អ្វីឡើយ។
ជនសង្ស័យឈ្មោះ Dennis Butler អាយុ ៣៧ ឆ្នាំ ដែលមានប្រវត្តិឧក្រិដ្ឋកម្ម បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសាររបួស ត្រូវគ្រាប់កាំភ្លើងច្រើនគ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់ដឹងច្បាស់ទេថាតើលោក Butler ទទួលបានអាវុធដោយរបៀបណា ទាំងដែលគាត់មិនត្រូវបានអនុញ្ញាតឲ្យកាន់អាវុធដោយស្របច្បាប់ ក្នុងនាមជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។
គួរបញ្ជាក់ថា រឿងនេះកើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានសម្លាប់មនុស្សចំនួន ២១ នាក់នៅសាលាបឋមសិក្សារដ្ឋតិចសាស់ ជាមួយនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដែលទិញដោយស្របច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមារីម្នាក់ រួចជីវិតពីការបាញ់ប្រហារនៅរដ្ឋតិចសាស់ ដោយប៉ាតឈាមលើខ្លួន ធ្វើពុតជាស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


