ព័ត៌មានអន្ដរជាតិ
កុមារីម្នាក់ រួចជីវិតពីការបាញ់ប្រហារនៅរដ្ឋតិចសាស់ ដោយប៉ាតឈាមលើខ្លួន ធ្វើពុតជាស្លាប់
ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានរួចជីវិតពីការសម្លាប់រង្គាលនៅសាលាបឋមសិក្សារដ្ឋតិចសាស់ ដោយសារតែយកឈាមមិត្តភក្តិដែលត្រូវខ្មាន់កាំភ្លើងសម្លាប់ មកប៉ាតលើខ្លួននាងហើយធ្វើពុតជាស្លាប់។

កុមារី Miah Cerrillo ចាត់វិធីសាស្រ្តនេះនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា បន្ទាប់ពីខ្មាន់កាំភ្លើង Salvador Ramos បើកការបាញ់ប្រហារ ដោយបានសម្លាប់មិត្តរួមថ្នាក់របស់នាងចំនួន ១៩នាក់ ក៏ដូចជាគ្រូបង្រៀនពីរនាក់ផងដែរ។
កាសែត Washington Post បានរាយការណ៍ថា ក្មេងស្រីតូចម្នាក់នេះ មកដល់សាលារៀនយឺតពេលកាលពីថ្ងៃអង្គារ បន្ទាប់ពីទៅជួបវេជ្ជបណ្ឌិត។

បន្ទាប់ពីមិត្តភក្តិរបស់នាងត្រូវបានបាញ់សម្លាប់, Miah បានដេកលើក្បាលមិត្តភក្តិ ដើម្បីធ្វើពុតថា ពួកគេទាំងពីរបានស្លាប់ហើយ Miah បានយកឈាមពីមិត្តភក្តិមកប៉ាតលើខ្លួន ឲ្យមើលទៅដូចជាខ្លួនត្រូវគ្រាប់កាំភ្លើង។
ថ្វីបើ Miah បានរួចរស់ជីវិតពីភាពឃោរឃៅនោះក៏ដោយ តែនាងក៏រងរបួសស្រាលផងដែរ ហើយនៅមានភ័យរន្ធត់ដោយសារតែ នាងមើលឃើញហេតុការណ៍ដ៏សាហាវនិង ថ្លុកឈាមពេញថ្នាក់រៀន។

គួរបញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះ Salvador Ramos បានសម្លាប់សិស្សចំនួន១៩នាក់និងគ្រូបង្រៀន២នាក់ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ជនសង្ស័យត្រូវបានសម្លាប់ ពេលបាញ់តបតជាមួយមន្ត្រីប៉ូលិស។ យោងតាមលោក Abbott, ខ្មាន់កាំភ្លើង បានបង្ហោះសារចំនួន៣នៅលើ Facebook របស់គាត់ មុនពេលបើកការបាញ់ប្រហារ។

ការបង្ហោះទី១ ប្រហែល៣០នាទីមុនហេតុការណ៍កើតឡើង គាត់បានសរសេរថា “ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ”។
ការបង្ហោះទី២បានបញ្ជាក់ថា គាត់បានធ្វើរឿងនេះរួចហើយ។ ចំណែក ក្នុងការបង្ហោះទី៣ ប្រហែល១៥នាទី មុនការវាយប្រហារនៅសាលាចាប់ផ្តើម ខ្មាន់កាំភ្លើងបានប្រកាសថា គាត់នឹងបាញ់សម្លាប់នៅសាលាបឋមសិក្សា។

នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។
ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខ្មាន់កាំភ្លើងរដ្ឋតិចសាស់ ដើរចូលទៅបាញ់ក្នុងសាលា ដោយមិនមានការរារាំងអ្វីទាំងអស់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?