Connect with us

កីឡា

មក​ស្គាល់ កីឡាករ​វ័យក្មេង​ជាងគេ និង​ចាស់​ជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បច្ចុប្បន្ន​បាន​នឹង​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នា​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា សប្ដាហ៍​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ដែលមាន​កីឡាករ​ចម្រុះ​បឋម​ចំនួន ២៨​នាក់​ត្រូវបាន​កោះហៅ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ខាងលើ ខណៈ​ក្នុងចំណោម​កីឡាករ​ទាំង ២៨​រូប សុំ​ណែនាំ​ឱ្យ​ស្គាល់​កីឡាករ​ដែលមាន​វ័យក្មេង​ជាងគេ និង​ចាស់​ជាងគេ​។

កីឡាករ​ក្មេង​ជាងគេ​នៅក្នុង​ក្រុម​គឺ​កីឡាករ ស៊ិន សុវណ្ណ​មករា បច្ចុប្បន្ន​រូបគេ​មាន​វ័យ​ទើបតែ ១៧​ឆ្នាំ​ប៉ុណ្ណោះ ពោលគឺ​កើត​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០០៤​។ កីឡាករ​រូបនេះ​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ មកពី​ក្លិប​ព្រៃវែង នៃ​លី​គ​លំដាប់​ទី​២ កម្ពុជា​។ រូបគេ​បានជា​ប់​ជម្រើសជាតិ​ឈុត​ធំ​កាលពី​ឆ្នាំ​២០២១ ហើយ​បង្ហាញខ្លួន​បាន ១​ប្រកួត​ផងដែរ​។​

ដោយឡែក​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ក្រុម​គឺ​កីឡាករ កុក បូរី​ស ដោយ​បច្ចុប្បន្ន​រូបគេ​មាន​វ័យ ៣១​ឆ្នាំ ពោលគឺ​កើត​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៩១​។ កីឡាករ​កូនកាត់​ខ្មែរ​បារាំង រូបនេះ​លេង​ក្នុងតួនាទី​ជា​ខ្សែការពារ ឬ​ជា​ខ្សែបម្រើ​ការពារ​ក៏បាន និង​ជា​កីឡាករ​របស់​ក្លិប Sarawak United នៃ​លី​គ​កំពូល​ម៉ាឡេស៊ី ខ្ចី​ជើង​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន​។ បូរី​ស ជាប់​ជម្រើសជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៥ និង​បង្ហាញខ្លួន ២​ប្រកួត​ផងដែរ​។

ចំពោះ​អាយុ​កីឡាករ​ដទៃទៀត​មានដូចជា​៖ កែវ សុខ​សិលា (២៤​ឆ្នាំ​), វីរៈ ដា​រ៉ា (១៨​ឆ្នាំ​), ហ៊ុល គឹម​ហ៊ុយ (២២​ឆ្នាំ​), កែន ច័ន្ទ​សុភ័ក្ត្រ (២៣​ឆ្នាំ​), សឿ​យ វិសាល (២៦​ឆ្នាំ​), ទេស សម្បត្តិ (២១​ឆ្នាំ​), ឆេង ម៉េង (២៤​ឆ្នាំ​), សឿត ណា​វ៉ា (២១​ឆ្នាំ​), ជា សុខ​ម៉េង (១៩​ឆ្នាំ​), តាំង ប៊ុនឆៃ (១៩​ឆ្នាំ​), អ៊​ន ចាន់​ប៉ូ​លីន (២៤​ឆ្នាំ​), សុះ សូ​ហា​ណា (៣០​ឆ្នាំ​), មិន រតនៈ (១៩​ឆ្នាំ​), ជួន ចាន់​ចាវ (២៣​ឆ្នាំ​), អ៊ា​ន ពិសី (២០​ឆ្នាំ​), អ៊ិន សូ​ដា​វីដ (២៣​ឆ្នាំ​), ឡុង ភា​រ៉ា​ត (២៤​ឆ្នាំ​), ជូ ស៊ិន​ទី (១៩​ឆ្នាំ​), ធា​រី ចន្ថា​ប៊ី​ន (៣០​ឆ្នាំ​), ប្រាក់ ធី​វ៉ា (២៣​ឆ្នាំ​), ប្រាក់ មុន្នី​ឧ​ត្ត​ម (២៨​ឆ្នាំ​), សៀង ច​ន្ធា (១៩​ឆ្នាំ​), កែវ សុខ​ផេង (៣០​ឆ្នាំ​), សារ ទី (២០​ឆ្នាំ​), ម៉ាត់ នូ​រុណ (២៣​ឆ្នាំ​) និង គី រី​ណា (២០​ឆ្នាំ​)៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៨ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម